សមិទ្ធិផលក្រោយកិច្ចប្រជុំកម្ពុជា-ចិន មាន១៩ គម្រោងធំៗត្រូវបានចុះកិច្ចព្រមព្រៀង

ដូចដែលការគ្រោងទុក​​​​ ជំនួបវាងមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន​​ក្នុង ឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២​ គឺលោកនាយករដ្ឋមន្រ្តី លី​​ កឺឈាំង (Li Keqiang) និងសម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ម្សិលមិញកន្លងទៅនេះ​ ក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគី​។​ កិច្ចប្រជុំភាគីទាំងពីរនេះ​ បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១៩​គម្រោង៖

1) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា

2) អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា

3)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

4) លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

5) លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

6) អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោងដំណើរនៃក្ដីស្រឡាញ់ពីបេះដូងនៅកម្ពុជា ចុះហត្ថលេខាដោយលោកជំទាវ Li Bing រដ្ឋមន្រ្តីគណៈកម្មការសុខាភិបាលជាតិ និងផែនការគ្រួសារចិន និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា

7) អនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម Han Changfu រដ្ឋមន្រ្តីក្រសួងកសិកម្មចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា

8) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអង្គការស្រាវជ្រាវដំណាំស្រូវចុះហត្ថលេខាដោយឯកឧត្តម Han Changfu រដ្ឋមន្រ្តីក្រសួងកសិកម្មចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា

9) កិច្ចព្រមព្រៀងស្ដីពីការអនុវត្តគម្រោងការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា ចុះហត្ថលេខាដោយឯកឧត្តម Zhang Jianlong ប្រធានរដ្ឋបាលព្រៃឈើចិន និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា

10) កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ដំណាក់កាលទី ២ ចុះហត្ថលេខាដោយលោក Liu Liange ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

11) កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៣ (ចោមចៅ បែកគូស ក្រុងកំពត) ចុះហត្ថលេខាដោយលោក Liu Liange ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា

12) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រត្តិការទៅវិញទៅមក ចុះហត្ថលេខាដោយលោក Hu Huaibang ប្រធានធនាគារអាហរ័ណ នីហរ័ណចិន និងឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា

13) កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ចុះហត្ថលេខាដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា



14) កិច្ចព្រមព្រៀងស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

15) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ

16) កិច្ចសន្យាសម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី 500Kv ជាឆ្អឹងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់

17) កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ (ថ្មី) ប្រទេសកម្ពុជា។

18) កិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីគម្រោងបាញ់បង្ហោះផ្កាយរណប តេជោ ១

19) កិច្ចព្រមព្រៀងស្ដីពី គម្រោងវិនិយោគ លើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ

បន្ទាប់ពីពិធីចុះហត្ថលេខា និងប្តូរសាររួមគ្នារួចមក គឺមានការប្រកាស ជាផ្លូវការនូវគម្រោង អភិវឌ្ឍន៍ មួយចំនួនដែលកម្ពុជាបានសំរេចជាមួយភាគីចិន ដែលក្នងនោះមានដូចជាគម្រោង ១)“ដំណើរនៃក្តីស្រឡាញ់ពីបេះដូង” នៅកម្ពុជា ដែលភាគីចិននឹងផ្តល់ ការវះកាត់ ជួយកុមារកម្ពុជាដែលមានបញ្ហាជំងឺបេះដូងចំនួន១០០នាក់ ដែលមានរយះពេល៣ឆ្នាំ ២)គម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្យាបាលជំងឺទូទៅ នៅខេត្តត្បូងឃ្មុំ និទី៣)-គម្រោងប្លង់ស្ថាបត្យកម្មអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរ៕


Latest Issue

Construction & Property Magazine title=Issue # 031

Advertisement

Star Coating Solution KCC Paint title=
Polygon R-Pip title=
Multico  title=

Stay Connected

Camcona
Campu Lunpac
Comin Khmer
ETS Cambodia
LCC
SCG
MULTICO
Ocean
Seara Sports Engineering and Creation Asia (Cambodia) Co., Ltd.
TEM
TPC
Wiki
Rinnai
Kansai Paint
Cambodia Business Partner
Camcona Group
KRock
Plus Enterprise
United Mercury Group
Muhibbah Engineering (Cambodia) Co., Ltd
Dynamic Scientific Co., Ltd
CBMS
BMSC Business Machines & Supplies Center
Business Machines & Supplies Center (BMSC)
home.58cam
UPG Cambodia
Fuxin Steel Buildings co. ltd
Phnom Penh Precast Plants co. ltd
Legrand
Sika Cambodia
Group Four
Sokea Garden
ISI PALM co., LTD
Star 5 Condo
Diamond Glass
Schwing Stetter India
YY TYY Taiwan