អាកាសយានដ្ឋានថ្មីតម្លៃ ១៥០០ លានដុល្លារ នឹងលេចរូបរាងលើទឹកដីតាខ្មៅ

ឆាប់ៗខាងមុខនេះ កម្ពុជានឹងមានអាកាស​យាន្តដ្ឋានអន្តរជាតិថ្មីមួយទៀតហើយ​ ដែលលេចរូបរាងឡើងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលស្ទឹង ខេត្តកណ្តាល ដោយគ្រោងនឹង​សាងសង់លើទំហំផ្ទៃដី ២.៦០០ ហិកតា ហើយនឹងចាយទុនវិនិយោគសរុប ១.៥០០ លានដុល្លារអាមេរិក។​ នេះបើយោង​តាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។​

អ្នកឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា (OCIC)​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ហិរញ្ញ​ប្បទាន​សម្រាប់​គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ (ថ្មី)​ ប្រទេស​កម្ពុជា​ កាលពីព្រឹកថ្ងៃទី១១ ម្សិលមិញនេះ។ កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិនលោក​ លី កឺឈាំង នៅឯវិមានសន្តិភាព។

លិខិតចំហរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះ បានបង្ហាញពីគោលការណ៍អនុញ្ញាត បង្កើតក្រុមហ៊ុន មួយឈ្មោះថា​ “ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី (Cambodia Airport Investment Co., Ltd.) ដើម្បីអភិវឌ្ឍន៍សាងសង់អាកាសយាន្តដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F នៅលើទឹកដីក្រុងតាខ្មៅនេះ។​​

លិខិតដដែល បានលាតត្រដាងពីទុនវិនិយោគសរុបចំនួន ១.៥០០ លានដុល្លារអាមេរិក ក្នុងការសាងសង់អកាសយាន្តដ្ឋានថ្មីលំដាប់4Fនេះ  ហើយទុនវិនិយោគសរុបខ្ទង់ពាន់លានដុល្លារនេះបានមកពី កម្ចីធនាគារបទេស​ ១.១០០​ លានដុល្លារអាមេរិក  កម្ចីភាគទុនក្រុមហ៊ុន OCIC ២៨០​ លានដុល្លារអាមេរិក និងដើមទុនចុះបញ្ជី ១២០ លានដុល្លារអាមេរិក​ ពោលគឺក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ  មាន ៩០ ភាគរយ និង​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលតំណារាជរដ្ឋាភិបាលកម្ពុជាមាន ១០ភាគរយ។

យ៉ាង​ណាក៏ដោយចុះ កាលបរិច្ចេទក្នុងការបើកការដ្ឋានសាងសង់អាកាសយាន្តដ្ឋានថ្មីក្នុងទឹកដីភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ មិនទាន់មានការប្រកាសជាផ្លូវការនៅឡើយនោះទេ។​  លោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុន OICC បានស្នើសុំបដិសេធមិនធ្វើការអត្ថាធិបាយ ដោយរូបលោកមិនទាន់មានពត៌មានច្បាស់លាស់នៃការអភិវឌ្ឍន៍គម្រោងអកាសយាន្តដ្ឋានថ្មីនេះទេ។


Latest Issue

Construction & Property Magazine title=Issue # 031

Advertisement

Star Coating Solution KCC Paint title=
Polygon R-Pip title=
Multico  title=

Stay Connected

Camcona
Campu Lunpac
Comin Khmer
ETS Cambodia
LCC
SCG
MULTICO
Ocean
Seara Sports Engineering and Creation Asia (Cambodia) Co., Ltd.
TEM
TPC
Wiki
Rinnai
Kansai Paint
Cambodia Business Partner
Camcona Group
KRock
Plus Enterprise
United Mercury Group
Muhibbah Engineering (Cambodia) Co., Ltd
Dynamic Scientific Co., Ltd
CBMS
BMSC Business Machines & Supplies Center
Business Machines & Supplies Center (BMSC)
home.58cam
UPG Cambodia
Fuxin Steel Buildings co. ltd
Phnom Penh Precast Plants co. ltd
Legrand
Sika Cambodia
Group Four
Sokea Garden
ISI PALM co., LTD
Star 5 Condo
Diamond Glass
Schwing Stetter India
YY TYY Taiwan