ទំហំវិនិយោគសំណង់ឆ្នាំ២០២០ មានសរុបជាង ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ៣២%

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះបានបង្ហាញថា ទុនវិនិយោគលើវិស័យសំណង់ដែលត្រូវអនុម័តនៅក្នុងឆ្នាំ ២០២០ មានសរុបប្រមាណ ៧ ៧៥៣ លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ ២០១៩។

របាយការណ៍ដដែលបញ្ជាក់ទៀតថា ផ្ទៃក្រឡាសរុបរបស់គម្រោងដែលត្រូវអនុម័តទាំងអស់នេះ មានប្រមាណ ១៧ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ២៧%។

យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ចមិនបានបញ្ជាក់ពីចំនួនគម្រោងសរុបដែលអនុម័តនោះទេ ប៉ុន្តែព្យាករថា វិស័យនេះនឹងមានកំណើន ២,៩% នៅឆ្នាំ ២០២១ និងប្រមាណ ៧,៨% នៅឆ្នាំ ២០២២។

ដោយឡែក ទុនវិនិយោគនៃការនាំចូលសម្ភារសំណង់ក្នុងឆ្នាំ ២០២០ វិញ ក៏ថយចុះ ៧,៣% ដែរ បើធៀបនឹងឆ្នាំ ២០១៩ ពោលគឺមានប្រមាណត្រឹម ១.០០៨ លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។ (អានបន្ថែម)

ក្នុងចំណោមសម្ភារសំណង់ទាំងអស់ ការនាំចូលដែក ថយចុះ ២៧,៥២% ខណៈស៊ីម៉ង់តិ៍ក៏ធ្លាក់ចុះប្រមាណ ៤៨,៥៩% ផងដែរ។

បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែ វិច្ឆិកា កន្លងមកនេះ ការធ្លាក់ចុះនេះ គឺដោយសារតែគម្រោងអភិវឌ្ឍន៍ធំៗ មួយចំនួន ជាពិសេសអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានខ្ពស់ៗ ត្រូវបានផ្អាកការដ្ឋានសាងសង់បណ្តោះអាសន្ន ដោយសារវិបត្តិកូវីដ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]