ប្រទេសចិនមានចំណែក ៣០% នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅលើពិភពលោក
របាយការណ៍ថ្មីពីមជ្ឈមណ្ឌល Timetric’s Infrastructure Intelligence Center (IIC) បានបង្ហាញថាគម្រោងនៅជុំវិញពិភពលោកដែលមានការចូលរួមពីអ្នកសាងសង់ចិនមានចំនួន ១៦ភាគរយ នៃចំនួនគម្រោងសរុបនៅលើពិភពលោក។ យ៉ាងណាក៏ដោយ គម្រោងដែលឧបត្ថម្ភដោយចិនមាន ៣១ភាគរយនៃតម្លៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាកល ដែលមានតម្លៃ ១៧,១ទ្រីលានដុល្លារគិតត្រឹមឆ្នាំ ២០១៧។ របាយការណ៍នេះបានឲ្យដឹងថា អ្នកសាងសង់ចិនបានចូលរួមក្នុងគម្រោងចំនួន ១.០៣៤ នៅក្រៅប្រទេសចិន ដែលភាគច្រើនស្ថិតនៅតំបន់អាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ហើយភាគច្រើនមានទំនាក់ទំនងទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។ ក្នុងចំណោមគម្រោងទាំងនោះ ៤០ភាគរយ គឺជាគម្រោងផ្លូវដែក។ ទ្វីបអាស៊ីទទួលបានភាគច្រើននៃការវិនិយោគនិងការចូលរួមពីក្រុមហ៊ុនចិន ហើយវាជាទីតាំងនៃគម្រោងចំនួន ៤៣០ ដែលមានតម្លៃ ១,២ទ្រីលានដុល្លារ ដោយក្នុងនោះប្រទេសចិនមានការចូលរួមយ៉ាងហោចណាស់មួយផ្នែក។ – Video Advertisement –
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed