គម្រោងសាងសង់ស្ពានកម្ពុជា-ឡាវនៅពុំទាន់មានផែនការលម្អិតនៅឡើយទេ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នៅតែមិនទាន់មានផែនការលម្អិតនិងដំណើរការទៅមុខនៅឡើយទេ ទោះបីមានកិច្ចព្រមព្រៀងរវៀងរដ្ឋាភិបាលទាំងពីរ តាំងពីចុងឆ្នាំ ២០១៨ ក៏ដោយ។ នេះបើយោងតាមការឆ្លើយតាមសារអេឡិចត្រូនិច របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាមួយទស្សនាវត្តី សំណង់ និងអចលនទ្រព្យ។ គម្រោងខាងលើនេះ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ឡាវត្រង់ ខេត្តចំប៉ាស័ក្តិ។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំក្នុងការចុះកិច្ចហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ កាលពីកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនេះ។ សារព័ត៌មាន Fresh News បានលើកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គួរតែត្រូវបានសប្បាយរីករាយ …ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាស័ក្តិ ដែលផ្តល់ឱកាសឲ្យប្រជាជនទាំងសងខាង ងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា»។ បើគម្រោងនេះដំណើរការតាមការប្រកាសពិតមែន ស្ពាននេះគឺនឹងមានផលល្អចំពោះការអភិវឌ្ឍខេត្តព្រះវិហារ ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែមានភាពរឹងមាំ និងស្អិតរមួត ជាពិសេសគឺការបើកលំហរសេដ្ឋកិច្ចឆ្លងដែន និងការវិនិយោគ […]

អាន​បន្ថែម

សហភាពអ៊ឺរ៉ុបផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្ដាល

សហភាពអ៊ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ ដល់កម្ពុជាដើម្បីស្តារប្រព័ន្ធស្រោចស្រប និងព្រែកនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

អាន​បន្ថែម

ជប៉ុនផ្តល់កម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ក្នុងការពង្រីកផែស្វយ័តព្រះសីហនុ

គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ នេះហើយ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៤ មិនា ២០១៩ កន្លងទៅនេះ។

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ

រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។

អាន​បន្ថែម

កម្ពុជានឹងជំរុញស្តង់ដារវិស្វករក្នុងស្រុកដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ

រដ្ឋាភិបាលតាមរយៈគណៈវិស្វករកម្ពុជាបាននិងកំពុងធ្វើយ៉ាងណាជំរុញស្តង់ដារវិជ្ជាជីវៈវិស្វករគ្រប់ជំនាញទាំងអស់នៅកម្ពុជា ទាំងផ្នែកឯកជននិងរដ្ឋ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អាន​បន្ថែម

ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើកការដ្ឋាននៅចុងខែមីនានេះ

ផ្លូវល្បឿនលឿន ដែលមានតម្លៃជិត ២ពាន់លាន ដុល្លារអាមេរិក នឹងត្រូវបើកការដ្ឋាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមការផ្សាយព័ត៌មានផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ គម្រោងខាងលើនេះ គឺមានប្រវែងប្រវែងផ្លូវសរុប ១៩០.៣៦៥គ.ម ដែលអាចកាត់បន្ថយចំងាយផ្លូវធ្វើដំណើររហូតដល់ ៥០គ.ម ដែលផ្លូវបច្ចុប្បន្នមានចំងាយ ២៤០គ.ម។ ផ្លូវនេះនឹងសាងសង់ជា ៤គន្លង ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កំរាស់ ១០ស.ម និងថ្មលាយកៅស៊ូ (ATB) ១ ស.ម ហើយទទឹងផ្លូវនឹងពង្រីករហូតដល់ ២៤.៥ ម៉ែត្រ។ បើយោងតាមប្រភពដដែល ផ្លូវនេះនឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។ លើសពីនេះ […]

អាន​បន្ថែម

អូស្រ្តាលីផ្តល់ជំនួយរាប់លានដុល្លារលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែង

រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា កាវ៉ាក់(CAVAC) ផ្តល់ជំនួយទឹកប្រាក់ ៧ លានដុល្លារអាមេរិច ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន​​​​៤​ខ្សែ ក្នុងខេត្តព្រៃវែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ស្ថាតទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។

អាន​បន្ថែម

ឧកញ៉ា ពុង ឃាវ សែ ប្តេជ្ញាសាងសង់ព្រលានយន្តហោះថ្មីឲ្យបានសម្រេចមុនពេលចូលនិវត្តន៍

វិនិយោគិនដ៏ល្បីល្បាញនៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានប្រកាសប្តេជ្ញាធ្វើយ៉ាងណាសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឲ្យបានសម្រេច មុនខ្លួនឈានចូលវ័យ៨៧ឆ្នាំ ដើម្បីទុកជាស្នាដៃដ៏ធំមួយទៀតសម្រាប់ប្រទេសកម្ពុជា។

អាន​បន្ថែម

សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងបង្កើតឡើងសម្រាប់ភ្ញៀវទេសចរណ៍ ឬយោធាចិន?

សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីព្រឹកថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៩ បានចេញផ្សាយអត្ថបទវិភាគមួយក្រោមចំណងជើងថា Is Cambodia’s Koh Kong project for Chinese tourists – or China’s military? ឬជាភាសាខ្មែរ «តើគម្រោងនៅខេត្តកោះកុងធ្វើឡើងដើម្បីទទួលភ្ញៀវទេសចរណ៍ចិន ឬ ទាហានចិន?»។ អត្ថបទវិភាគមួយនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងពេញនិយមសម្រាប់អ្នកអានទាំងក្នុងនិងក្រៅស្រុក ដោយអ្នកអានទាំងអស់បានកើតជាចម្ងល់មួយដូចគ្នាថា តើរឿងនេះពិតមែនឬយ៉ាងណា?

អាន​បន្ថែម

គម្រោងការពារទឹកជំនន់ក្រោមជំនួយជប៉ុន ជិត៣៦លានដុល្លារបានបើកការដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ តម្លៃជិត ៣៦លានដុល្លាអាមេរិកក្រោមជំនួយជប៉ុន។ ក្នុងគម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និង ផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានសំដែងនូវមោទនភាពយ៉ាងខ្លាំងចំពោះគម្រោងដែលជាជំនួយពីជប៉ុន ដើម្បីរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ។ យោងតាមប្រសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានអោយដឹងថា ជាង២០ឆ្នាំមកហើយដែលជប៉ុនបានសហការជាមួយនឹងប្រទេសកម្ពុជាលើគម្រោងអភិវឌ្ឍន៍ជាច្រើន ជាពិសេសការគ្រប់គ្រងប្រព័ន្ធលូប្រព័ន្ធលូ និងប្រព័ន្ធទឹកស្អាត។

អាន​បន្ថែម