កូរ៉េដាក់បង្ហាញនូវកាមេរ៉ាសុវត្ថិភាព CCTV និងបច្ចេកវិទ្យាគ្រប់គ្រងចំណតថ្មីបំផុតនៅកម្ពុជា

នៅក្នុងពិភពបច្ចេកវិទ្យានាសតវត្សទី២១ទៅហើយ ហេតុអ្វីត្រូវប្រើមនុស្សដើម្បីគ្រប់គ្រងប្រព័ន្ធសន្តិសុខ និងប្រព័ន្ធចំណតទៀតនោះ? វាដល់ពេលហើយដែលត្រូវឈប់ប្រើប្រព័ន្ធគ្រប់គ្រងចំណតបែបចាស់ដែលប្រើបុគ្គលិកជាច្រើនឲ្យឈរនៅច្រកទ្វាររង់ចាំផ្តល់សំបុត្រទៅឲ្យគ្រប់យានយន្តដែលចូលក្នុងអគារ។

ប្រព័ន្ធគ្រប់គ្រងចំណតអាចមានភាពងាយស្រួលជាងមុនច្រើន តាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិឆ្លាតវៃ ដែលដំណើរការដោយមិនចាំបាច់ប្រើកម្លាំងមនុស្ស។

មើលទៅហាក់ដូចជាបច្ចេកវិទ្យានេះត្រូវបានប្រើតែនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ប៉ុណ្ណោះ ប៉ុន្តែការពិតទៅនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលវិស័យសំណង់និងអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំងដូចជាប្រទេសកម្ពុជា ក៏មានប្រើសេវាកម្មនេះអស់រយៈពេលជាង៥ឆ្នាំមកហើយ តាមរយៈក្រុមហ៊ុនកូរ៉េ GENTOP Inc ។

ប្រព័ន្ធគ្រប់គ្រងចំណតរបស់ក្រុមហ៊ុន GENTOP ជាប្រព័ន្ធគ្រប់គ្រងចំណតដែលលោកអ្នកមិនបាច់មានការព្រួយបារម្ភ និងមានមុខងារពេញលេញសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទោះបីមានបុគ្គលិកគ្រប់គ្រងចំនួនតិចក៏ដោយ។ ប្រព័ន្ធនេះអាចធ្វើឲ្យប្រសើរ ស្របតាមបរិស្ថានចំណតដែលធ្វើឲ្យការទំនាក់ទំនងអាចធ្វើបានរវាងយានយន្តដែលចូល ឬចេញពីអគារ។

សេវាកម្មដ៏សំខាន់មួយទៀតដែល GENTOP បាននាំយកមកក្នុងប្រទេសកម្ពុជាគឺប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV ។ លក្ខណៈពិសេសដែលធ្វើឲ្យ GENTOP ខុសពីក្រុមហ៊ុនផ្តល់សេវាស្រដៀងគ្នាផ្សេងទៀតនោះគឺប្រព័ន្ធឃ្លាំមើលទ្វេទិស និងប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងប្រព័ន្ធដោយខ្លួនឯង ប្រកបដោយប្រសិទ្ធភាព និងងាយស្រួល។

ប្រព័ន្ធឃ្លាំមើលទ្វេទិសគឺជាប្រព័ន្ធមួយដែលត្រូវបានដំឡើងនៅក្នុងទិសដៅទាំងពីរដោយដាក់បញ្ចូលនូវកាមេរ៉ាថតពីរក្នុងឧបករណ៍តែមួយ ហើយបែរមុខទៅរកផ្លូវ ដកចេញនូវរូបភាពដែលមិនច្បាស់ក្នុងតំបន់ដែលពិនិត្យស្វែងរក ព្រមទាំងអាចថតទុកជាលក្ខណៈពណ៌ធម្មជាតិផងដែរ។ ប្រព័ន្ធនេះអាចថតបាននូវស្លាកលេខរថយន្តទាំងផ្នែកខាងមុខនិងខាងក្រោយក្នុងពេលតែមួយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការបទល្មើស។

ប្រព័ន្ធឃ្លាំមើលមិនប្រើមនុស្ស គឺជាប្រព័ន្ធមួយដែលត្រូវបានរចនាឡើងដើម្បីបង្ការនូវគ្រោះថ្នាក់ និងកត្តាហានិភ័យផ្សេងៗ។ ប្រព័ន្ធនេះអាចដំឡើងនៅក្នុងទីតាំងផ្សេងៗរួមមានការិយាល័យ ទីតាំងសាធារណៈ និងហាងលក់ទំនិញធម្មតា ដើម្បីជួយការពារទ្រព្យសម្បត្តិ និងការរស់នៅ ដោយតភ្ជាប់ជាមួយនឹងប្រព័ន្ធឲ្យសញ្ញាអគ្គីភ័យ។

ក្រៅពីសេវាកម្មសំខាន់ៗទាំងពីរនេះ ក្រុមហ៊ុន GENTOP ក៏ផ្តល់ជូននូវសេវាកម្មផ្សេងទៀតរួមមាន ឧបករណ៍ផ្សព្វផ្សាយ ការប្រើជាឧបករណ៍គ្រប់គ្រង ឧបករណ៍ចាក់បញ្ចាំង LED ប្រព័ន្ធគ្រប់គ្រងការចូល ប្រព័ន្ធ RFID ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពCCTV TM/TC ប្រព័ន្ធគ្រប់គ្រងចំណត PLC និងថាមពលកកើតឡើងវិញ។ ទន្ទឹមនឹងនេះដែរ បច្ចេកវិទ្យាថ្មីរបស់ Gentop នៅឆ្នាំ២០១៨ គឺម៉ាស៊ីនបូមកម្តៅពីក្នុងដី និងឧបករណ៍គ្រប់គ្រង។

តាមរយៈការមើលឃើញនូវឱកាស និងតម្រូវការខ្ពស់នៃបច្ចេកវិទ្យាប្រភេទនេះនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសកូរ៉េនេះបានបង្កើតសាខារបស់ខ្លួននៅកម្ពុជាក្រោមឈ្មោះក្រុមហ៊ុន P.E.A.K Liscon Technology CO., Ltd. នៅឆ្នាំ២០១៣។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានបញ្ចប់គម្រោងសំខាន់ៗជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាប្រព័ន្ធចំណតសម្រាប់ផ្សារទំនើបអ៊ីអនម៉លដ៏មានប្រជាប្រិយភាព គម្រោងអូឡាំព្យាស៊ីធី និងកម្មវិធី Cambodia CSR របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បន្ថែមលើនេះទៀត ក្រុមហ៊ុន Gentop ក៏បានដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព CCTV សម្រាប់គម្រោងរបស់ក្រុមហ៊ុនវឌ្ឍនៈគ្រុប ធនាគារកាណាឌីយ៉ា និងសំណង់ MRT ផងដែរ។

- Video Advertisement -

Related Post

Borey Peng Huoth Unveils Morakot Village: A New Era of Modern Living Begins in Phnom Penh

Borey Peng Huoth, a leader in residential development, is thrilled to announce the highly anticipated opening of its latest project, Morakot Village. Set to revolutionize the housing landscape in Phnom Penh, this new endeavor showcases innovative house styles, generously sized land options, and exclusive promotional prices. Strategically situated along the bustling 60-meter road, Morakot Village […]

Hurry, Love Is in the Air: Only Two Days Left for Borey Peng Huoth’s Exclusive Month of Love Promotion!

The countdown is on! With just two days remaining, Borey Peng Huoth invites you to take advantage of its phenomenal Month of Love promotion, designed for those looking to embrace the warmth of a new home or launch their dream business this February. In the spirit of love and opportunity, Borey Peng Huoth is rolling […]

Unwrap the Magic of Love with Borey Peng Huoth’s Exclusive Valentine’s Promotion!

This February, let’s make love special! Borey Peng Huoth is thrilled to announce a breathtaking chance to embrace the spirit of giving with our exclusive Valentine’s Day promotion. Mark your calendars for 22 & 23 February 2025, and head to our house sales office at Boeung Snor, next to National Road No. 1 in Chbar […]

Celebrate Love This February with Borey Peng Huoth’s Exclusive Month of Love Promotion!

Valentine’s Day is just around the corner, and at Borey Peng Huoth, love is in the air! This February, we are thrilled to introduce our Month of Love promotion, designed for those looking to invest in their dream home while enjoying fabulous rewards. Promotion Details From now until 28 February 2025, every customer who purchases […]

GeoStudio, the Future of Limit Equilibrium Analysis

By Louis Henry Prates Integrated geotechnical workflow Seequent’s vision is to provide a suite of underground solutions that seamlessly integrate into every stage of infrastructure development. Starting with field data collection and management with OpenGround, moving on to subsurface characterization and geological modeling with LeapFrog Works, and culminating in advanced Geotechnical Analysis with PLAXIS and […]

Unlock a Dream Home & Up to USD 40,000 in Savings with Borey Peng Huoth this Chinese New Year!

Last Call Announcement Link As the joyous celebration of the Chinese New Year approaches, Borey Peng Huoth is excited to announce an exclusive offer for homebuyers! Customers looking to purchase a new home in January 2025 can take advantage of exceptional savings of up to USD 40,000 and delightful lucky charms to usher in prosperity. […]