ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក
ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]
ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%
ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា បានបង្ហាញថា មុខទំនិញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]
ក្រុមហ៊ុន SchneiTec ក្លាយជាក្រុមហ៊ុនដំបូងបង្អស់នៅកម្ពុជា ដែលបោះផ្សាយសញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតង
ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក (SchneiTec Dynamic) បានចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់ ក្នុងទំហំ ៥០លានដុល្លារ ក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីអភិវឌ្ឍផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា។ ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការរបស់ ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ផ្សារមូលបត្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ មានប្រសាសន៍ថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី “ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)” ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo […]
Smart Eden ប្រកាសនាំផលិតផលកម្ពុជាចេញទៅទីផ្សារបារាំង ដែលមានបណ្ដាញរហូតដល់ ៦ពាន់ទីតាំង
ក្រុមហ៊ុន Smart Eden គ្រោងពង្រីកការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារបារាំង ដែលបច្ចប្បន្នមានបណ្តាញចែកចាយរហូតដល់ជាង ៦.០០០ទីតាំងនៅទូទាំងប្រទេសបារាំង។ នេះបើតាមឱ្យដឹងក្នុងជំនួបមួយរវាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងនាយកប្រតិបត្តិលោក Laurent Strauch និងអ្នកឧកញ៉ា ហ៊ុន ឡាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនេះ លោក Laurent Strauch បានលើកឡើងថា ក្រុមហ៊ុន Smart Eden បាននាំចេញគ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយពីកម្ពុជាតាំងពីឆ្នាំ២០២៤ ហើយទទួលបានការគាំទ្រច្រើនពីអតិថិជននៅក្នុងប្រទេសបារាំង។ លោកបានជម្រាបជូនអំពីដំណើរការរបស់ Smart Eden ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំ បច្ចុប្បន្នមានបណ្តាញលក់រហូតដល់ជាង ៦.០០០ទីតាំង នៅទូទាំងប្រទេសបារាំង។ លោក Strauch បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់ពង្រីកការនាំចេញផលិតផលកម្ពុជា ពី ១០ ទៅ ១៥មុខ ក្នុងឆ្នាំ២០២៥ នេះ ក្នុងនោះរួមមាន៖ អង្ករ ម្រេច ស្ករត្នោត […]
ក្រុមហ៊ុនល្បីមកពីហុងកុងចំណាយជាង $៥៥លាន ទិញយកកាស៊ីណូ Star Vegas នៅប៉ោយប៉ែត
ក្រុមហ៊ុន Donaco International ដែលជាម្ចាស់កាស៊ីណូ Star Vegas និងសណ្ឋាគារដ៏ធំនៅប៉ោយប៉ែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មក្នុងតម្លៃ $៥៥,៦ លានដុល្លារ ដោយក្រុមហ៊ុន On Nut Road ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Argyle Street Management ដ៏ល្បីរបស់ហុងកុង។ ក្នុងការកាន់កាប់ភាគហ៊ុនថ្មីនេះ ម្ចាស់ភាគហ៊ុននឹងទទួលបាន USD ០,០៤៥ ដុល្លារ ជាសាច់ប្រាក់សម្រាប់ ភាគហ៊ុន Donaco នីមួយៗដែលខ្លួនកាន់កាប់ សម្រាប់តម្លៃភាគហ៊ុនជាមធ្យម គឺ ០,០២៩ ដុល្លារ។។ តម្លៃនេះ គឺខ្ពស់ជាងតម្លៃជួញដូរជាមធ្យមនៃភាគហ៊ុន Donaco ៥៤,១០% ក្នុងរយៈពេល ៩០ ថ្ងៃគិតមកដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ នេះបើយោងតាម Tradingview ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥។ គួររំលឹកថា សណ្ឋាគារកាស៊ីណូ (The Star Vegas […]
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]