កម្ពុជាចង់រៀនសូត្រពីបរទេសដើម្បីអនុវត្តគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង

ក្រសួងសារធារណការ និងដឹកជញ្ជូន ប្ដេជ្ញារៀនសូត្របទពិសោធន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីជំរុញការអនុវត្តគោលនយោបាយការដឹកជញ្ជូនបៃតង ពិសេសលើការលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តដើរដោយអគ្គិសនីឱ្យបានច្រើន ខណៈសព្វថ្ងៃនេះ កម្ពុជានៅទន់ខ្សោយណាស់លើវិស័យនេះ។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិកាលថ្ងៃទី១០ ខែមិថុនា។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះវេទិកាដឹកជញ្ជូនអន្តរជាតិ នៅក្នុងខែវិច្ឆិកា ខាងមុខ ដែលនេះជាឱកាសឱ្យកម្ពុជារៀនសូត្រពីបរទេសបានយ៉ាងច្រើន។

«យើងចង់ធ្វើការយ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិំ ដើម្បីដោះស្រាយរាល់បញ្ហាទាក់ទិននឹងការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព។ លើសពីនេះ កម្ពុជាក៏ចង់រៀនសូត្របទពិសោធន៍របស់វេទិកានេះ អំពីគោលនយោបាយ និងយុទ្ធសាស្ត្រការដឹកជញ្ជូនបៃតងផងដែរ»។

«កម្ពុជាសព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនីនៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ»។

លើសពីនេះ ឯកឧត្តម ក៏បានសុំអនុសាសន៍ពីវេទិកាដឹកជញ្ជូនអន្តរជាតិ ទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធ GPS បំពាក់លើយានយន្ត ដើម្បីគ្រប់គ្រងសកម្មភាពដឹកជញ្ជូនខុសច្បាប់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]