កម្ពុជានាំចូលដែកពីវៀតណាមជិត ៦០០ តោន អំឡុង ៥ ខែដំបូងនៃឆ្នាំ ២០២១

ត្រឹម ៥ ខែដំបូង នៃឆ្នាំ ២០២១ វៀតណាមនាំចេញដែកមកកម្ពុជា សរុប៥៨៤តោន ដែលធ្លាក់ចុះ ១,៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ខណៈការនាំចេញដែកសរុបនៃប្រទេសវៀតណាម សម្រាប់៥ ខែនេះ មានដល់ទៅ ៤,១ លានតោន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

កម្ពុជាជាប្រទេសលេខរៀងទី៤ នៃទីផ្សារនាំចេញដែកធំៗរបស់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសមិចស៊ីកូ។

ដោយឡែក តម្លៃនៃការនាំចេញដែក ៤,១ លានតោន នេះ មានសរុបប្រមាណ ៣,៦១ ប៊ីលានដុល្លារ ដែលកើនឡើង ១១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តម្លៃដែក បានកើនឡើង ៤០ ទៅ៥០% ចាប់តាំងពីដើមឆ្នាំ២០២១។ ការកើនឡើងតម្លៃដែក បានធ្វើឱ្យក្រុមហ៊ុនសំណង់នៅប្រទេសវៀតណាម បង្ខំចិត្តបញ្ចប់កុងត្រាសាងសង់ជាងច្រើន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ តម្លៃនៃការនាំចូលដែកមកប្រទេសកម្ពុជាសរុប បានធ្លាក់ចុះ ២៧% មកត្រឹម ៤០៣លានដុល្លារ បើធៀបនឹងឆ្នាំ២០១៩។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]