កម្ពុជាអំពាវនាវប្រទេសនានាឱ្យផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួល​អាកាស​ធាតុ

ប្រទេសកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ផ្តល់ថវិកាចំនួន ១០០​ពាន់​លាន​ដុ​ល្លារ​សហ​​រដ្ឋអាមេរិកដូចដែលបានសន្យាឱ្យបានលឿនបំផុតដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យាដ​ល់ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

នេះបើតាមការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តា​ភាគី​អនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិស្តីពី​ការ​ប្រែប្រួ​ល​អាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២​។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រទេសនានាដែលបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុស​ត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួលអាកាសធាតុ។

ជាមួយនឹងការអំពាវនាវនេះ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា ការប្រែប្រួលអាកាស​ធាតុកំពុងញាំ​ញីដល់ដំ​ណើរ​កា​រអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុ​ង​ស្រុក​សុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការពា​រ​ព្រៃ​ឈើ។

ទន្ទឹមនឹងនេះ កម្ពុជាបានរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍​​​​រយៈ​​​ពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាដើម ​ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពីការ​ប្រែ​ប្រួ​ល​​​​អាកាសធាតុ ដែលរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]