កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងចែករំលែកបច្ចេកទេសសំខាន់ៗ និងការវិវឌ្ឍន៍ថ្មីៗ ក្នុងវិស័យសំណង់កម្ពុជា

អចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏សំខាន់សម្រាប់តំបន់ ឬប្រទេសនីមួយៗ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ហើយមនុស្សភាគច្រើនតែងតែចង់ដឹងពីការរីកចម្រើន និងការវិវឌ្ឍន៍ថ្មីៗរបស់វា ។

សម្រាប់ប្រទេសកម្ពុជាយើង វិស័យនេះជាវិស័យដ៏សំខាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកជំនួញ អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាប្រជាជនទូទៅ ដូច្នេះការស្វែងរកនូវព័ត៌មាន ក៏ដូចជាចំណេះដឹងបន្ថែមទៅលើវិស័យសំណង់ និងការជ្រើសរើសសម្ភារសំណង់ដែលមានគុណភាពខ្ពស់ដើម្បីទទួលបាននូវសំណង់ដែលរឹងមាំជាប់ធន់ គឺជាកត្តាដ៏ចាំបាច់បំផុត។

ដោយមើលឃើញពីភាពចាំបាច់ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ខាងផ្នែកកែច្នៃ និងចែកចាយផលិតផលដែក បានបង្កើតនូវកម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» ដែលប្រមូលផ្តុំសុទ្ធតែវាគ្មិនល្បីៗដើម្បីចូលរួមចែករំលែកចំណេះដឹង និងគន្លឹះសំខាន់ជូនទៅដល់ប្រជាជនកម្ពុជា ហើយ  នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ នេះផងដែរ កម្មវិធីបានអញ្ជើញលោក SOMPOP  SUVANHONGKUL  (ទីប្រឹក្សាអភិវឌ្ឍន៍អាជីវកម្ម ផ្នែកសំណង់ និង ការសាងសង) និងអ្នកជំនាញផ្នែកសំណង់​ផ្សេងៗទៀត ដើម្បីធ្វើការចែករំលែកអំពី​ ការវិវឌ្ឍន៍របស់គ្រោងដំបូល និងទិចនិក ដើម្បីទទួលបាន គ្រោងដំបូលដែលមានគុណភាព ហើយសាកសមជាមួយការរចនាបទផ្ទះ ឬអាគារ។ ប្រធានបទនេះអាចជួយដល់ការយល់ដឹងឲ្យកាន់តែទូលំទូលាយ ជាពិសេសការវិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យនេះ ដើម្បីអោយម្ចាស់ផ្ទះ ឬអាគារធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។

សូមបញ្ជាក់ទៀតថា កម្មវិធី «សំណង់កម្ពុជាថ្ងៃនេះ» នឹងធ្វើការឡាយបន្តរផ្ទាល់នូវរៀងរាល់ថ្ងៃសៅរ៏ វេលាម៉ោង ១០ព្រឹក នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែរមុនថ្ងៃកម្មវិធី ក្រុមហ៊ុនក៏មានការប្រកាសជូនដំណឹងនៅលើទំព័ហ្វេសប៊ុករបស់ខ្លួនផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោកស្រី អ៊ូ សុខដានិត ០១៥ ៧៧៧ ២៥៤
Facebook: ចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]