ការកែច្នៃសំរាមប្លាស្ទិកក្លាយជាគ្រឿងសំណង់និងគ្រឿងសង្ហារឹមជាផ្នែកមួយនៃអាជីវកម្មបៃតង

គម្រោងកែច្នៃសំណល់ប្លាស្ទិកត្រូវលើកឡើងជាផ្នែកមួយនៃអាជីវកម្មបៃតងក្នុងវេទិកាអាជីវកម្មបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

ថ្មីៗនេះនៅថ្ងៃទី ១០ ខែតុលា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំកម្មវិធីវេទិកាធុរកិច្ចបៃតងឆ្នាំ ២០១៩ លើកទី ៥ ឫ ហៅថា the 5th edition of our landmark Green Business Forum 2019 ប្រធានបទជាច្រើនកំពុងត្រូវបានពិភាក្សា ប៉ុន្តែកត្តាដែលព្រួយបារម្ភបំផុតដែលត្រូវបាននិយាយ និងជំរុញឲ្យដោះស្រាយនិងលើកកម្ពស់ការយល់ដឹងនោះគឺការគ្រប់គ្រងសំរាម។

គំនិតផ្តួចផ្តើមនៃគម្រោងកែឆ្នៃសំរាមប្លាស្ទិកនេះ គឺមកពីក្រុមហ៊ុនឈ្មោះថា Gomi Recycle 110 Co., Ltd. ដែលមានការគាំទ្រពីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្រុមហ៊ុនជីប ម៉ុង គ្រុបក៏ជាផ្នែកមួយនៃគម្រោងនេះដែរ នេះបើយោងតាម កញ្ញា Pheap Sovanvichily ដែលកាន់ផ្នែកទីផ្សារ និងលក់ នៅក្រុមហ៊ុន Gomi Recycle 110 Co., នេះស្រាប់។

បញ្ហាដែលក្រុមហ៊ុននេះប្រឈមមុខ គឺកង្វះរថយន្តដែលសម្រាប់ដឹក និងប្រមូលសំរាម ដើម្បីបំពេញតាមស្តង់ដាររបស់អន្តរជាតិ។

ការអនុវត្តគម្រោងនេះគឺស្ថិតនៅក្នុងខេត្តស្វាយរៀង។ កាកសំណល់ប្លាស្ទិកនឹងក្លាយជាសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ រីឯកាកសំណល់ប្លាស្ទិកផ្សេងទៀតនិងក្លាយជាគ្រឿងសង្ហារិម។

បរិមាណសម្ភារសំណង់ និងគ្រឿងសង្ហារិមកំពុងត្រូវបានប្រើប្រាស់កាន់តែច្រើនឡើងៗ នៅប្រទេសកម្ពុជា។ យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញថា ក្នុងឆ្នាំ ២០១៧ កម្ពុជាបាននាំចូលគ្រឿងសង្ហារិមមានតម្លៃជាង ១,៨ ពាន់លានដុល្លារដែលភាគច្រើនមកពីប្រទេសចិន និងថៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]