កំពង់ផែទេសចរណ៍អន្តរជាតិកំពតនឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៤ឆ្នាំនេះ

កំពង់ផែទេសចរណ៍ខេត្តកំពត នឹងចាប់ផ្តើមដំណើរការសាកល្បងនៅត្រីមាសទី៣ឆ្នាំនេះ ដោយក្រុមហ៊ុនក្នុងស្រុក អេហ្សេត ប៊ីលឌើរ ឯ.ក ។​

កិច្ចព្រមព្រៀងស្តីពីប្រតិបត្តិការ និងកាំថែទាំ នៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងលើកឡើងថា៖ “ក្រុមហ៊ុន ត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែ សាកល្បងនៅក្នុងត្រីមាសទី៤ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ”។

ថ្លែងក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ប៉េង ពោធិ៍នា បង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។​

មានទីតាំងស្ថិតនៅក្នុងខេត្តកំពត កំពង់ផែទេសចរណ៍អន្តរជាតិនេះ​ នឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក។

គួររំលឹកថា

ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ និងបញ្ចប់នៅឆ្នាំ ២០២២ កំពង់ផែនេះគឺជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍” របស់ធនាគារ ADB ក្រោមហិរញ្ញប្បទានប្រមាណជិត ១០ លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]