ក្នុងនាមជាវិនិយោគិនខ្មែរ បើចង់ទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិក ត្រូវធ្វើយ៉ាងដូចម្ដេច?
អត្ថបទផ្សព្វផ្សាយ៖ ដោយសារតែវិបត្តិកូវីដ បានធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមិនសូវរឹងមាំ ទើបធ្វើឱ្យអ្នកវិនិយោគខ្លះកំពុងសម្លឹងមើលឱកាសវិនិយោគទិញអចលនទ្រព្យនៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិកជាដើម។ ក្នុងនាមជាវិនិយោគិនខ្មែរ តើអាចទិញអចលនទ្រព្យនៅសហរដ្ឋអាមេរិកបានឬទេ និងត្រូវធ្វើយ៉ាងដូចម្ដេច?
ការវិនិយោគលើគេហដ្ឋាននៅអាមេរិកមិនមែនជារឿងលំបាកដូចមុននោះទេ បើអ្នកមានថវិកាគ្រប់គ្រាន់គឺអាចធ្វើបានដោយងាយស្រួល ដោយមិនចាំបាច់គិតគូរស្មុគស្មាញរឿងផ្លូវច្បាប់ច្រើននោះទេ។
ក្រុមហ៊ុនអាមេរិកធំៗ ២ កាលពីថ្មីៗនេះ ទើបតែបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៅកម្ពុជា Isaford Co Ltd ដើម្បីផ្ដល់សេវាកម្មសម្របសម្រួល និងប្រឹក្សាដល់ជនជាតិខ្មែរ ដែលចង់វិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនអាមេរិកទាំង ២ នេះរួមមាន ក្រុមហ៊ុន Golden Gate Global ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យ និងក្រុមហ៊ុន Lennar International ដែលជាអ្នកអភិវឌ្ឍគម្រោង។
ក្រុមហ៊ុនទាំង ២ សុទ្ធសឹងតែក្រុមហ៊ុនដែលល្បីល្បាញនៅសហរដ្ឋអាមេរិក។ ជាក់ស្ដែង កាលពីថ្មីៗនេះ Lennar International ទើបតែជាប់ឈ្មោះជាអ្នកអភិវឌ្ឍគេហដ្ឋានល្អបំផុតលើពិភពលោក ដែលចាត់លំដាប់ដោយ FORTUNE Magazine ឆ្នាំ២០២១។
លោក Stuart Miller នាយកប្រតិបត្តិក្រុមហ៊ុន Lennar បានមានប្រសាសន៍ថា៖ «ការទទួលបានចំណាត់ថ្នាក់ជាអ្នកអភិវឌ្ឍល្អបំផុតនេះ គឺជាសក្ខីភាពមួយនៃការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនជាច្រើនឆ្នាំ ដើម្បីផ្តល់នូវគេហដ្ឋានដែលមានគុណភាពល្អបំផុតដល់អតិថិជន»។
លោក បានបន្ថែមថា៖ «ដូច្នេះបើអ្នកសម្រេចចិត្តចង់វិនិយោគអចលនទ្រព្យនៅសហរដ្ឋអាមេរិក ការទិញតាមរយៈក្រុមហ៊ុនដៃគូរបស់យើង គឺជាជម្រើសដ៏ល្អបំផុត ព្រោះយើងកំពុងផ្ដល់ជូនជម្រើសគេហដ្ឋានច្រើនម៉ូត នៅស្ទើរគ្រប់រដ្ឋនានាទាំងអស់ទូទាំងសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ផងដែរ បើយោងរបាយការណ៍ក្រុមហ៊ុនអាមេរិក Golden Gate Global ការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស គឺជាជម្រើសដ៏ប្រសើរមួយ ពិសេសក្នុងកាលៈទេសៈសេដ្ឋកិច្ចមិននឹងនរបែបនេះ ព្រោះវាជាការកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងជាការធ្វើពិពិធកម្មវិនិយោគ។ (អានបន្ថែម)
ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមប្រទេស ដែលអភិវឌ្ឍន៍ ប្រទេសអាមេរិកជាប្រទេសមួយដែលមានសេដ្ឋកិច្ចនឹងនរ ហើយជាពិសេសតម្លៃអចលនទ្រព្យនៅបន្តកើនឡើង។
ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់ គេហទំព័រ
- Video Advertisement -