ក្រសួងបរិស្ថានស្នើក្រុមហ៊ុនសិង្ហបូរីសិក្សារៀបចំប្លង់មេសាងសង់ទីលានចាក់សំរាមនៅភ្នំពេញ
ក្រសួងបរិស្ថាន បានស្នើឱ្យក្រុមហ៊ុនសិង្ហបូរី Infrastructure Asia (IA) និង Singapore Corporation Enterprise (SCE) ជួយសិក្សារៀបចំផែនការប្លង់មេសម្រាប់ការសាងសង់ទីលានចាក់សំរាមថ្មីមួយនៅរាជធានីភ្នំពេញ។ នេះបើតាមកិច្ចប្រជុំ Video Conference រវាងភាគីទាំង២ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ កន្លងមកនេះ។
យោងតាមកិច្ចប្រជុំនេះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម និងការរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹងថ្មីនៅរាជធានីភ្នំពេញផងដែរ។
ក្នុងការអនុវត្តគោលនយោបាយនេះ ក្រសួងបានគិតគូរពីការសាងសង់ទីលានចាក់សំរាមកម្រិតតំបន់ ដោយមានបំពាក់នូវឧបករណ៍ញែកសំរាម និងបច្ចេកទេសក្នុងការធ្វើប្រព្រឹត្តកម្មសំណល់ នៅស្ថានីយផ្ទេរ និងទីលានចាក់សំរាមនោះ។
ក្រៅពីសំណើសាងសង់ទីលានចាក់សំរាម ក្រសួងបរិស្ថាន រួមនឹងក្រុមហ៊ុនខាងលើ ក៏បានឯកភាពលើការរៀបចំវគ្គបណ្តុះបណ្តាល និងពិនិត្យមើលពីលទ្ធភាពចុះសិក្សាផ្ទាល់នៅប្រទេសសិង្ហបុរី អំពីការគ្រប់គ្រងសំរាម និងសំណល់រឹងផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនេះ ក៏មានក្រុមហ៊ុនជប៉ុនចង់វិនិយោគសាងសង់រោងចក្រផលិតថាមពលពីការដុតសំរាម និងស្ថានីយបំលែងឧស្ម័ន LNG នៅកម្ពុជាផងដែរ។ (អានបន្ថែម)

