ក្រសួងរ៉ែជំរុញឱ្យជប៉ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថាមពលកាបូនទាប នៅកម្ពុជា

ក្រសួងរ៉ែ និងថាមពល ជំរុញឱ្យវិនិយោគិនជប៉ុនពិចារណាលើគម្រោងវិនិយោគថាមពលស្អាត ឬថាមពលបច្ចេកកាបូនទាប ក៏ដូចជាគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ឱ្យច្រើនបន្ថែមទៀត។

នេះជាការលើកឡើង របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ក្នុងជំនួបជាមួយនឹង ឯកឧត្តម មិ Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៧ មករា កន្លងមកនេះ ។

ក្នុងជំនួប ឯកឧត្តម បានបញ្ជាក់ពីជំហរនៃការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា និងការមិនរៀបចំគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ។

ជាមួយនឹងនិន្នាការបៃតងដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូត ជួយផ្សព្វផ្សាយ និងគៀងគរក្រុមហ៊ុនវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត ពិសេលើការអភិវឌ្ឍន៍រោងចក្រអគិ្គសនី និងគម្រោងខ្សែបណ្តាញបញ្ជូនអគិ្គសនី។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត មានប្រសាសន៍ថា ស្ថានទូតជប៉ុន មានបំណងស្វែងយល់អំពីគម្រោងអន្តរកាលថាមពល អព្យាក្រឹត្យកាបូនកម្ពុជា ការបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងៗទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]