ក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់

ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។

ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។

ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី ១ ខែសីហា កន្លងទៅ ដោយបញ្ជាក់ជាផ្លូវការថា អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ។ (អានបន្ថែម)

ជុំរិញរឿងនេះ ឯកឧត្តម ជៀបសួរ បានបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសិង្ហបុរី ប្រកាសក្ស័យធន ការអភិវឌ្ឍន៍តំបន់ប្លុក A មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយ»។

កម្ពុជាប្រកាសបូមប្រេងជាលើកដំបូង នៅក្នុងប្លុក A កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ផលិតកម្មបូមប្រេងឆៅគឺក្នុងរង្វង់ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែផលិតកម្មបូមប្រេង ធ្លាក់ចុះខុសពីការរំពឹងទុក មកត្រឹមតែជា ១០០០ បារ៉ែល ក្នុងមួយថ្ងៃ ដែលជាមួយនៃមូលហេតុដែលធ្វើក្រោយក្រុមហ៊ុនក្ស័យធន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]