ក្រសួងសាធារណការចាប់ដៃជាមួយឯកជន ពង្រឹងជំនាញបច្ចេកទេសដល់និស្សិត

វិទ្យាស្ថាន តេជោសែន សាធារណការ បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន RMA Cambodia Plc ដែលជាក្រុមហ៊ុនឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និងឧបករណ៍ធុនធ្ងន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតក្នុងវិទ្យសា្ថនឱ្យមានជំនាញច្បាស់ជាងមុន។

តាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងរួមគ្នាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលនានា ដូចជាការផ្លាស់ប្តូរប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាដើម។

លោកជំទាវរដ្ឋលេខាធិការ ឥម នីថារ៉ា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខា កាលថ្ងៃទី៩ ខែកញ្ញា នេះថា ក្រសួងមានចក្ខុវិស័យវែងឆ្ងាយ ចង់បណ្តុះបណ្តាលកូនខ្មែរឱ្យចេះសាងសង់ផ្លូវ ស្ពាន ដោយខ្លួនឯង និងមានគុណភាព។

លោកជំទាវ បន្តថា៖ «ដោយសារក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនល្បីល្បាញលើឆាកអន្តរជាតិ ខាងផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និង ឧបករណ៍ធុនធ្ងន់ ដូច្នេះ ការសហការនឹងជួយធ្វើឱ្យនិស្សិតយល់ការតែច្បាស់ពីការងារជាក់ស្ដែងក្នុងទីផ្សារ» ។

ក្រៅពីចុះអនុស្សរណៈនេះ កន្លងមកវិទ្យាស្ថានសាធារណការ ក៏ធ្លាប់បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Zejiang Institute of Communication នៃប្រទេសចិនជាដើម។ (អានបន្ថែម) (អានបន្ថែម)

ទៅអនាគត ក៏ត្រៀមនឹងចុះអនុស្សរណៈជាមួយសាលាភូមិន្ទរដ្ឋបាល សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University ប្រទេសចិន ព្រមទាំងបណ្តាដៃគូផ្សេងៗទៀត ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]