ក្រសួងសាធារណការ និង TOTAL ពិភាក្សាត្រៀមសង់កន្លែងសាករថយន្តអគ្គិសនីតាមស្ថានីយប្រេង
ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន TOTAL Energie […]
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបើកវេទិកាដាក់បង្ហាញរថយន្តអគ្គិសនី(EV) និងបច្ចេកវិទ្យាពាក់ព័ន្ធ ឱ្យសាធារណជនមកទស្សនា ថ្ងៃទី២៦ មីនា ខាងមុខនេះ នៅឯទីស្ដីការក្រសួងផ្ទាល់។
ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំក្រុមហ៊ុនផលិតរថយន្ត EVs ម៉ូតូអគ្គិសនី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ឱ្យមកបង្ហាញបច្ចេកវិទ្យារបស់ពួកគេដល់សាធារណជន ក៏ដូចជាពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងឱកាសវិនិយោគ នាពេលអនាគត។
កម្មវិធីនេះ ជាផ្នែកមួយនៅគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការជំរុញឱ្យខ្មែរប្រើប្រាស់រថយន្តអគ្គិសនីច្រើនជាងមុន ខណៈក្រសួងកំពុងបន្ដសហការជាមួយដៃគូកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ការប្រើប្រាស់រថយន្តEV នេះ។
បើតាមផែនការ ស្ថានីយរថយន្តអគ្គិសនី ចំនួន១០ទីតាំង នឹងបង្ហាញខ្លួន ទូទាំងប្រទេស ឆ្នាំ២០២២។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន បានមានប្រសាសន៍ថាកាលពី២២ ខែមីនា ថា ក្រោមកិច្ចសហការជាមួយUNDP ស្ថានីយសាករថយន្តអគ្គិសនី ១ កន្លែង នឹងត្រូវសង់ក្នុងក្រសួងសាធារណការ ខណៈ ៣ កន្លែងទៀត នឹងសង់នៅខេត្តបាត់ដំបង សៀមរាប និង ព្រះសីហនុ។
«លើសពីនេះ ស្ថានីយប្រេងកាល់តិច តូតាល់ និងស្ថានីយ៍ PTT ក៏បានយល់ព្រមសាងសង់ស្ថានីយសាកនៅតាមស្ថានីយរបស់ពួកគេផងដែរ។ ដូច្នេះ យើងសង្ឍឹមថា នៅចុងឆ្នាំនេះ យ៉ាងហោចណាស់មានស្ថានីយសាករថយន្តអគ្គិសនី ចំនួន១០កន្លែង នៅកម្ពុជា» ឯកឧត្តម បន្ដ។