ក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។

ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។

លើសពីនេះ លោកប្រធាន បានរាយការណ៍ពីភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និង បានលើកឡើងពីផែនការពង្រីកទុនវិនិយោគតាមរយៈបង្កើតរោងចក្រនៅកម្ពជាបន្ថែមទៀត ដែលផ្តោតលើការផលិតសម្លៀកបំពាក់របស់ស្ត្រី និងកុមារសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា និងបានគូសបញ្ជាក់ថាវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មវាយនភណ្ឌពិភពលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]