ក្រុមហ៊ុនដែលសិក្សាគម្រោងប្លង់និងសាងសង់ បានកើនឡើងដល់ទៅជាង២ពាន់ក្រុមហ៊ុន

វិស័យសំណង់នៅកម្ពុជាបាននិងកំពុងបង្ហាញសក្តានុពលរបស់ខ្លួនដោយការស្រូបយកក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ជាច្រើនរហូតដល់ទៅជាង២ពាន់ក្រុមហ៊ុន។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីចុងឆ្នាំ ២០១៨ ចំនួនក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់នៅកម្ពុជាដែលបានចុះបញ្ជីក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះគឺមានការកើនឡើងដល់ទៅ២៣០០ ក្រុមហ៊ុន។

ក្នុងចំណោមនោះដែរ សម្រាប់ឆ្នាំ ២០១៨ ចំនួនក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ដែលបានចុះបញ្ជីថ្មីគឺមានចំនួនរហូតដល់ទៅ ៣០១ ក្រុមហ៊ុន ដែលចំនួននេះគឺមានការកើនឡើងរហូតដល់ទៅ ៩,៤៥ ភាគរយ ឬស្មើទៅនឹង ២៦ ក្រុមហ៊ុន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ដែលមានត្រឹមតែ ២៧៥ ក្រុមហ៊ុន។

ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនសាងសង់ចំនួន ១៨០ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន០៦ក្រុមហ៊ុនដែលជាក្រុមហ៊ុនក្នុងស្រុក។ ដោយឡែក ក្រុមហ៊ុនបរទេសវិញមានចំនួនសរុប ១១៥ ក្រុមហ៊ុនដែលក្នុងនោះក្រុមហ៊ុនសាងសង់មានចំនួន ១១១ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន ០៤ ក្រុមហ៊ុន។

ក្រៅពីការផ្តល់វិញ្ញាបនបត្រដល់ក្រុមហ៊ុនខាងលើ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក៏បានចេញវិញ្ញាបនបត្រដល់រូបវន្តបុគ្គលសិក្សាគម្រោងប្លង់ចំនួន ២៩ នាក់ក្នុងឆ្នាំ ២០១៨ផងដែរដែលក្នុងនោះស្ថាបត្យករមានចំនួន ២២ នាក់ និងវិស្វករចំនួន ០៧ នាក់។ ទិន្នន័យនេះ គឺមានការកើនឡើងចំនួន ១៦ នាក់ ឬ ៣៥,៥៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]