ក្រុមហ៊ុនស្ថាបត្យករល្បី ត្រៀមសាងសង់ស្ពានកោងគ្មានគ្រោងឆ្អឹងចេញពីម៉ាស៊ីនព្រីន3D ដំបូងបង្អស់លើលោក

ក្រុមហ៊ុនស្ថាបត្យករល្បី Zaha Hadid Architects បានសហការជាមួយក្រុមស្រាវជ្រាវនៅមហាវិទ្យាល័យ ETH Zürich និងក្រុមហ៊ុនស៊ីម៉ង់តិ៍ស្វីស Holcim រួមគ្នាសាងសង់ស្ពានបេតុងចេញពីម៉ាស៊ីនព្រីន 3D ដំបូងគេលើលោក ដើម្បីដាក់បង្ហាញក្នុងពិព័រណ៍ស្ថាបត្យកម្ម Venice Biennale ឆ្នាំ ២០២១។

ស្ពាននេះមានឈ្មោះថា Striatus 3D ដែលកំពុងត្រូវបានសាងសង់សម្រាប់ការតាំងពិព័រណ៍ Time Space Existence ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលវប្បធម៌អឺរ៉ុប (ECC) ចាប់ផ្តើមពីថ្ងៃទី ២២ ខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០២១ នេះ។

Striatus គឺជាស្ពានបេតុងលាយឥដ្ឋ ដែលគ្មានគ្រោងឆ្អឹង ហើយសាងសង់ដោយព្រីនធ័របេតុង 3D។ ការសាងសង់ស្ពាននេះ គឺជាការច្របាច់បញ្ចូលគ្នានៃរបៀបសង់ស្ពានបែបបុរាណ និងបច្ចេកវិទ្យាថ្មី។ ដូច្នេះ ទោះគ្មានគ្រោងឆ្អឹងក៏ពិតមែន ស្ពាននេះក៏នៅមានភាពមាំ និងរងនឹងកម្លាំងសង្កត់បានខ្លាំងផងដែរ។

ការប្រើបច្ចេកវិទ្យានេះនឹងជួយកាត់បន្ថយការប្រើប្រាស់សម្ភារៈសំណង់ដែរមិនចាំបាច់ ការបន្ថយកម្លាំងពលកម្មមនុស្ស និងពិសេសគឺរបបគំហើញថ្មីមួយក្នុងវិស័យស្ថាបត្យកម្ម និងវិស្វកម្មសំណង់។

- Video Advertisement -