ក្រុមហ៊ុនហ្វីលីពីន EAG ចង់វិនិយោគបង្កើតសួនឧស្សាហកម្មនៅកម្ពុជា

ក្រុមហ៊ុន Excellent Associates Group Limited (EAG) មានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្ហាញពីចេតនាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតសួនឧស្សាហកម្ម។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រី និងលោក Dai Jianlaing ប្រធានក្រុមហ៊ុន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោកប្រធាន Dai បានបង្ហាញនូវចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៍នេះថាមិនត្រឹមតែបង្កើតសួនឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ពង្រីកគម្រោងកសិឧស្សាហកម្មនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកប្រធាន Dai ចង់បញ្ជាក់ថា ការវិនិយោគនេះ នឹងផ្តោតបន្ថែមលើការកែច្នៃ និងនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ រួមមានហុងកុង ចិន និងទីផ្សារដទៃទៀតនាពេលអនាគត។ គួរបញ្ជាក់ថា ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងចំពេលដែលកេរ្តិ៍ឈ្មោះរបស់អង្ករកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់ល្អក្នុងការវាយតម្លៃគុណភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ឆ្លើយតបជាវិជ្ជមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគាំទ្រចំពោះចេតនាវិនិយោគរបស់ក្រុមហ៊ុន EAG ដោយសង្កត់ធ្ងន់ថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ ដែលរៀបចំឡើងដើម្បីសម្រួលដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សំដៅទាក់ទាញការវិនិយោគពីបរទេស។

ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន EAG និងអ្នកវិនិយោគសក្តានុពលផ្សេងទៀត ឱ្យពិចារណាចូលរួមចំណែកក្នុងវិស័យកសិឧស្សាហកម្ម តាមរយៈការវិនិយោគលើការផលិតទំនិញកសិកម្មបន្ថែម និងធាតុចូលសំខាន់ៗដូចជា ជីធម្មជាតិ និងគីមី។ បន្ថែមពីនេះ លោក​នាយករដ្ឋមន្ត្រីក៏បាន​កត់​សម្គាល់​ពី​សារៈសំខាន់​នៃ​ការ​លើក​កម្ពស់​សង្វាក់​ផលិតកម្ម​កសិកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​ទាំង​ក្នុង​ស្រុក និង​ការ​នាំ​ចេញផងដែរ។

នៅពេលដែលប្រទេសកម្ពុជាបន្តដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ចំណាប់អារម្មណ៍របស់ EAG បានបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញវិស័យឧស្សាហកម្ម និងកសិឧស្សាហកម្មរបស់ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមអំពីការបង្កើតបរិយាកាសអំណោយផលដែលនឹងលើកទឹកចិត្តដល់ការវិនិយោគស្រដៀងគ្នានេះ ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]