ក្រុមហ៊ុនអចលនទ្រព្យថៃ ចាប់ផ្ដើមទទួលយកការទូទាត់លុយឌីជីថល ឬ Cryptocurrency

ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួននៅប្រទេសថៃ បានសម្រេចអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់លុយឌីជីថល ឬហៅថាលុយ Cryptocurrency ដើម្បីទូទាត់ទិញផ្ទះក្នុងគម្រោងរបស់ខ្លួន។ នេះជាការវិវត្តថ្មីមួយនៅវិស័យអចលនទ្រព្យនៅប្រទេសថៃ ដើម្បីសម្របខ្លួនទៅនឹងភាពជឿនលឿន ក៏ដូចជាដើម្បីយកឈ្នះវិបត្តិកូវីដផងដែរ។

ក្រុមហ៊ុនអចលនទ្រព្យធំៗ ដែលអនុញ្ញាតប្រើប្រាស់លុយឌីជីថល មានដូចជាក្រុមហ៊ុន AssetWise, SC Asset Corporation Plc និង Sansiri Plc។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ចុះផ្សាយកាលខែមិថុនាកន្លងទៅ។

ដោយមានការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងឧបសគ្គក្នុងការធ្វើដំណើរ អ្នកអភិវឌ្ឍន៍ កំពុងអនុញ្ញាតទទួលយកលុយឌីជីថលដើម្បីជំរុញការលក់លំនៅដ្ឋានពីតម្រូវការក្នុងស្រុកនិងបរទេស ក៏ដូចជាការចាប់យកអ្នកទិញជំនាន់ថ្មី

លោក Kromchet Vipanpong នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីផ្សារមូលបត្រ AssetWise ត្រូវបានកាសែតនេះស្រង់សម្តី ថា ក្រុមហ៊ុនរបស់លោកបានសហការជាមួយក្រុមហ៊ុនលុយឌីជីថលថៃ Bitkub Capital Group Holdings លើការដាក់ដំណើរការសេវាប្តូរប្រាក់លុយឌីជីថលសម្រាប់ការទិញផ្ទះ។

លោកមានប្រសាសន៍ថា៖ «យើងចង់មានបណ្តាញផ្ទេរប្រាក់ជាច្រើនប្រភេទបន្ថែមលើការផ្ទេរប្រាក់តាមធនាគារនិងកាតឥណទាន (credit card)។ អតិថិជនរបស់យើងអាចប្រើលុយឌីជីថលសម្រាប់ការទូទាត់ ហើយថ្លៃសេវាគឺទាបជាងកាតឥណទានដែលមានត្រឹមតែ ០,២៥% បើប្រៀបធៀបជាមួយ ២-៣%»។

លោកបន្តថា ភាពជាដៃគូជាមួយក្រុមហ៊ុន Bitkub Capital Group Holdings នឹងជួយឱ្យក្រុមហ៊ុនពង្រីកទីផ្សារថ្មីមួយ ពិសេសសម្រាប់ក្មេងជំនាន់ក្រោយដែលស្គាល់លុយឌីជីថល។

ក្រុមហ៊ុន Bitkub Capital Group Holdings គឺជាក្រុមហ៊ុនដូរលុយឌីជីថលក្នុងស្រុកធំបំផុតរបស់ប្រទេសថៃ ដែលចំនួនអ្នកដាក់ពាក្យសុំគណនីជួញដូរសរុបមានចំនួនច្រើនជាង ១,៥ លាននាក់ និងទំហំពាណិជ្ជកម្មអតិបរមាជាង ១,២ ពាន់លានបាត ក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]