ក្រុមហ៊ុនអាមេរិកបើកឱ្យកម្ពុជារៀនពី Software គ្រប់គ្រងគម្រោងសំណង់បែបឌីជីថល ឥតគិតថ្លៃ

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកឱ្យសាធារណជន ពិសេសវិស្វករ និងស្ថាបត្យករទូទាំងពិភពលោក អាចចូលទៅសិក្សាស្វែងយល់ពីកម្មវិធីគ្រប់គ្រងសំណង់បែបឌីជីថល ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ។

ក្នុងគេហទំព័រ Bentley Education Program នឹងមានមេរៀនក្នុងទ្រង់ទ្រយជាសៀវភៅ ជាវីដេអូ និងជាលំហាត់ឧទាហរណ៍ផ្សេងៗ សម្រាប់ឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់បានដោយងាយស្រួល។

លើសពីនេះ សិស្សនិស្សិតទាំងអស់ ក៏នឹងមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ៗជាង ៤០ កម្មវិធី ទាក់ទិននឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ContextCapture, MicroStation, OpenRoads Designer, STAAD.Pro និង SYNCHRO ផងដែរ។

ជាមួយគ្នានេះដែរ សិស្សនិស្សិត ក៏នឹងទទួលបានការចែករំលែកបទពិសោធន៍ពីអ្នកជំនាញផ្នែកស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ឈានមុខគេរបស់អាមេរិក ក៏ដូចជាទទួលបានព័ត៌មានទាក់ទិននឹងបច្ចេកវិទ្យាថ្មីៗពីBentley Systems ជាប្រចាំ។

កម្មវិធីបើកទូលាយសម្រាប់សិស្សនិស្សិតគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលមានគំនិតច្នៃប្រឌិត និងចង់ទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមកប្រើក្នុងវិស័យសំណង់។

សម្រាប់ការចុះឈ្មោះសូមចូលទៅកាន់គេហទំព័រ (ចុចទីនេះ)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]