ក្រុមហ៊ុនអាមេរិកល្បីផ្នែកសំណងឌីជីថល បើកឱ្យសិស្សកម្ពុជាចូលប្រកួតកម្មវិធីអ្នកច្នៃប្រឌិតសំណង់ឆ្នើម

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេផ្នែក software គ្រប់គ្រងគម្រោងសាងសង់បែបឌីជីថល កាលពីថ្មីៗនេះ បានប្រកាសបើកកម្មវិធីប្រកួតប្រជែងអ្នកច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធឆ្នើម ឬ Future Infrastructure Star Challenge 2021 ជាផ្លូវការ ដែលសិស្ស និស្សិតនៅកម្ពុជាក៏មានសិទ្ធចូលរួមប្រកួតផងដែរ។

ការប្រកួតប្រជែងនេះ បើកចំហសម្រាប់និស្សិតមហាវិទ្យាល័យ សិស្សវិទ្យាស្ថានពហុបច្ចេកទេស សិស្សវិទ្យាល័យ ឬអ្នកចាប់អារម្មណ៍ផ្នែកវិស្វកម្ម និងស្ថាបត្យកម្មទាំងអស់ទូទាំងពិភពលោកចូលរួម។

ការប្រកួតបែងចែកជា ២ដំណាក់ គឺដំណាក់កាលបង្ហាញភាពច្នៃប្រឌិតតាមរយៈគម្រោងគំនិតបឋម (Conceptualization) និងដំណាក់កាលរចនាប្លង់ និងបង្កើតជាគំរូសំណង់ (Design and Visualization) ។

នៅក្នុងដំណាក់កាលទី ១ អ្នកចូលរួម អាចដាក់ស្នើចូលរួមប្រកួតនូវគំនិត ឬភាពច្នៃប្រឌិតសម្រាប់គម្រោងសំណង់ប្រភេទអ្វីក៏បាន ដូចជា គម្រោងផ្លូវថ្នល់ ផ្លូវដែក អាគារ ស្ថានីយទឹកកខ្វក់ ផែនទីទីក្រុង ឬថាមពល ជាដើម។

លក្ខខណ្ឌ គឺត្រូវតែប្លែកថ្មី ជួយដោះស្រាយបញ្ហាសង្គម និងបង្កើតប្រយោជន៍ដល់ប្រទេសជាតិ ឬពិភពលោក។ គម្រោងគួរតែផ្ដោតលើបញ្ហាបរិស្ថាន សុខភាព និងសុខុមាលភាពរបស់ពិភពលោក ដោយប្រើប្រាស់បច្ចេកវិទ្យា IoT មកដោះស្រាយបញ្ហាទាំងនេះ។

គម្រោងល្អជាងគេ ២០ គម្រោង នឹងឈ្នះទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក ហើយគម្រោង១០ ក្នុងនោះនឹងត្រូវបន្តទៅដំណាក់កាលទី ២។

ដំណាក់កាលនេះគឺសំខាន់ខ្លាំងណាស់ ដែលអ្នកជាប់ទាំង ១០ នឹងទទួលបានការអប់រំ និងធ្វើការជាមួយអ្នកជំនាញរបស់ក្រុមហ៊ុន Bentley ដើម្បីធ្វើឱ្យគំនិតច្នៃប្រឌិតនោះក្លាយជាការពិត ដោយប្រើ Engineering Software ផ្សេងៗរបស់ Bentley។

អ្នកឈ្នះចុងក្រោយនឹងត្រូវប្រកាសឈ្មោះក្នុងកម្មវិធីអន្តរជាតិប្រចាំឆ្នាំរបស់ Bentley គឺ Year in Infrastructure 2021 Conference ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៥.០០០ ដុល្លារអាមេរិក និងមានការទទួលស្គាល់នៅក្នុងសៀវភៅណែនាំហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០២១ របស់ Bentley ទៀតផង ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]