ក្រុមហ៊ុនអឺរ៉ុបចំនួន៤ ចង់ពង្រីក និងបណ្តាក់ទុនបន្ថែមលើផលិតកម្មរបស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ចង់សិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ នេះបើតាមជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា។

ជំនួបនេះ មានគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលនិងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។

ឯកឧត្តម បានលើកឡើងអំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត ដើម្បីជំរុញការទាក់ទាញវិនិយោគ ក៏ដូចជា ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ដែលការរៀបចំផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅនៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។

បន្ថែមពីនេះ ក្នុងជំនួបនេះ មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជាស្ថាប័នតំណាងឱ្យសម្លេងរបស់ធុរជនអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងតំបន់អាស៊ាន។ សមាជិករបស់ក្រុមប្រឹក្សានេះ រួមមានក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ, ភស្តុភារកម្ម, បច្ចេកវិទ្យា, កសិកម្ម, ប្រេង និងឧស្ម័ន, ថែទាំសុខភាព ព្រមទាំង ចំណីអាហារនិងភេសជ្ជៈ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]