ក្រុមហ៊ុនអ៊ឺរ៉ុបដ៏ធំមួយ ប្រកាសផ្អាកការបញ្ជារទិញពីប្រទេសភូមា ហើយបង្វែរការបញ្ជារទិញពីកម្ពុជាវិញ

ក្រុមហ៊ុនម៉ាកល្បីរបស់ប្រទេសអង់គ្លេស Next បានប្រកាសថា នឹងបង្វែរការបញ្ជារទិញពីរោងចក្រផលិតនៅប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសផ្សេង ក្នុងនោះរួមមានកម្ពុជា។

ការបង្វែរការបញ្ជាទិញនេះ គឺដើម្បីចូលរួមជាមួយក្រុមហ៊ុនផ្សារលក់រាយក្នុងតំបន់អឺរ៉ុប ពន្យារការបញ្ជារទិញពីមីយ៉ាន់ម៉ា ដែលប្រឈមនឹងវិបត្តិរដ្ឋប្រហារយោធា។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងាររយទ័រ ក្រុមហ៊ុន Next បានបញ្ឈប់ការកម្មង់ទំនិញពីប្រទេសមីយ៉ាន់ម៉ា។

ប្រភពដដែលបានដកស្រង់សម្តីមន្ក្រីជាន់ខ្ពស់របស់ក្រុមហ៊ុនថា ការបញ្ជាទិញរបស់ក្រុមហ៊ុន Next នឹងត្រូវប្តូរទៅកម្មង់ទំនិញពីប្រទេសបង់ក្លាដេស កម្ពុជា និងប្រទេសចិនវិញ។

ជាមួយគ្នានេះដែរ កាលពីចុងខែមេសាកន្លងទៅនេះ មានក្រុមហ៊ុនបរទេសមួយចំនួនធំបានបង្ហាញពីចំណាប់អារម្មណ៌ចង់រើរោងចក្រពីប្រទេសមីយ៉ាន់ម៉ា ចូលមកកម្ពុជា ដោយផ្តោតសំខាន់ទៅខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឹមានទីតាំងភូមិសាស្រ្តអំណោយផលសម្រាប់ការវិនិយោគ។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាងបន្តទៀតថា ៖ “មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបបានជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍»។ (អានបន្ថែម)

រូបភាពពី Financial Time

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]