ក្រុមហ៊ុន Cambodia Angkor Air និង Trip com រួមដៃគ្នាអភិវឌ្ឍអាកាសយានដ្ឋានឆ្លាតវៃ

ក្នុងគោលបំណងរួមដើម្បីប្រែក្លាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់​។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សាររួមគ្នា គម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស។

អនុស្សរណៈនៃការយោគយល់គ្នានេះជាយុទ្ធសាស្ត្រផ្តោតសំខាន់លើការធ្វើយុទ្ធនាការទីផ្សារឌីជីថលរួមគ្នា ជាពិសេសគឺផ្តល់សេវាឌីជីថល និងការប្រើប្រាស់សេវាបញ្ញាសិប្បនិម្មិតសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្តង។ ថែមពីលើនេះ តាមរយៈកិច្ចសហប្រតិបត្តិការនេះ Trip.com Group ក៏នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ជាច្រើនទៀតជាមួយអាកាសយានដ្ឋាន ក្នុងនោះមានគម្រោងអភិវឌ្ឍន៍សណ្ឋាគារ សេវាកម្មទិដ្ឋាការធ្វើដំណើរ និងកម្មវិធីបណ្តុះបណ្តាលទេពកោសល្យក្នុងវិស័យទេសចរណ៍របស់ប្រទេស និងការលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ពិភពលោក។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែឧសភា ដោយលោក Yudong Tan នាយកប្រតិបត្តិនៃក្រុមហ៊ុន Flight Business Group និងជាអនុប្រធានក្រុមហ៊ុន Trip.com Group និងលោក David Zhan អនុប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air។ ការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលគ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការជំរុញសេវាកម្មអាកាសយានដ្ឋានឌីជីថល និងការផ្តល់ជូនទេសចរណ៍របស់កម្ពុជា។

ក្រោមភាពជាដៃគូនេះ ខេមបូឌា អង្គរអ៊ែរ ទទួលបានអត្ថប្រយោជន៍ពីការឈានទៅដល់ទីផ្សារសកលលោកដ៏ទូលំទូលាយ និងជំនាញរបស់ក្រុមហ៊ុន Trip.com ដែលជួយពង្រឹងគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ និងពង្រីកវត្តមានរបស់ខ្លួនជាអន្តរជាតិ។ ជាមួយគ្នានេះ Trip.com Group នឹងដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពសេវាកម្មឌីជីថល និងឆ្លាតវៃរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយជំរុញឱ្យអាកាសយានដ្ឋាននេះក្លាយជាអាកាសយានដ្ឋានឆ្លាតវៃឈានមុខគេនៅក្នុងតំបន់។

H.E. លោក តឹករ៉េត សំរឹទ្ធ ប្រធានក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរអ៊ែរ និងជាប្រធានគណៈកម្មាធិការដឹកនាំការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់នៃព្រលានយន្តហោះថ្មីនេះ នៅក្នុងយុទ្ធសាស្ត្រទេសចរណ៍លំដាប់សាកលលោករបស់កម្ពុជា។ លោកប្រធានបានសម្តែងសុទិដ្ឋិនិយមដោយបញ្ជាក់ថា “ខណៈពេលដែលទេសចរណ៍ពិភពលោកកំពុងតែរស់ឡើងវិញ យើងសង្ឃឹមថានឹងចាប់យកឱកាសនេះឱ្យបាន។ ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Trip.com Group ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រាប់ចាប់តាំងពីការអភិវឌ្ឍព្រលានយន្តហោះឆ្លាតវៃ ដល់ការលើកកម្ពស់សេវាកម្មទេសចរណ៍របស់យើងដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ដែលចេះតែមានចំនួនកើនឡើងឥតឈប់ឈរ”។

វិនិយោគដោយអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Group របស់ប្រទេសចិន អាកាសយានដ្ឋានសៀមរាបអង្គរនាពេលខាងមុខ ដែលមានតម្លៃវិនិយោគ ៨៨០ លានដុល្លារ គ្រោងនឹងបើកទ្វារនៅខែតុលា។ (អានបន្ថែម)

គម្រោងដ៏សំខាន់មួយនេះ រួមជាមួយនឹងភាពជឿនលឿនផ្នែកឌីជីថល ដែលសម្របសម្រួលដោយភាពជាដៃគូរបស់ Cambodia Angkor Air និង Trip.com នឹងជំរុញកំណើនប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ ព្រមទាំងជួយកែប្រែមុខមាត់នៃវិស័យទេសចរណ៍របស់កម្ពុជា ឱ្យមានកេរ្តិ៍ឈ្មោះជាគោលដៅទេសចរណ៍ចម្បងទាំងក្នុងតំបន់ និងលំដាប់ពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]