ក្រុមហ៊ុន Cart Tire គ្រោងបន្ថែមទុន $២០៨លាន ដើម្បីពង្រីកអាជីកម្មផលិតកង់រថយន្តនៅស្វាយរៀង

ក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ គ្រោងបោះទុន ២០៨លានដុល្លារ បន្ថែមលើអាជីវកម្មដែលមានស្រាប់ ដើម្បីពង្រីករោងចក្ររបស់ខ្លួនក្នុងដំណាក់កាលទី៣។​ នេះបើតាមកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមបាន​ឱ្យដឹងថា ក្រុមហ៊ុននេះ បានបណ្តាក់ទុនជាង ៥០០លានដុល្លារ រួចមកហើយ ក្នុងដំណើរការផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី១ និងដំណាក់កាលទី២ ព្រមទាំងបង្កើតការងារជូនពលរដ្ឋបានជាង ២ពាន់នាក់ ថែមទៀតផង។

ឯកឧត្តមបានបន្ថែមថា តាមរយៈជំនួបជាមួយតំណាងក្រុមហ៊ុន បានបញ្ជាក់ឱ្យដងថា ក្រុមហ៊ុនគ្រោងនឹងបោះទុនចំនួន ២​០​៨​លានដុល្លារ បន្ថែមទៀត សម្រាប់ពង្រីកផលិតកម្មរបស់ខ្លួននៅដំណាក់កាលទី៣ ដើម្បីអាចបង្កើតការងារជូ​នប្រជាពលរដ្ឋបានរហូតដល់ ១.០០០នាក់ ក្រោយបានជួបជាមួយនឹងប្រធានក្រុមហ៊ុន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​។

គួររំលឹកថា ក្រុមហ៊ុន Cart Tire បានចាប់ផ្តើមសាងសង់រោងចក្រផលិតសំបកកង់យានយន្តដ៏ធំមួយនេះ តំាងពីឆ្នំា២០២១ មកម្ល៉េះ ដែលក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានបោះទុន ៣៥០លានដុល្លារ សម្រាប់ដំណាក់កាលដំបូង៕ (អានបន្ថែម)

គួរបញ្ចាក់ថា បច្ចុប្បន្នក្នុងខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩តំបន់ ដែលបានទាក់ទាញគម្រោងវិនិយោគសរុបចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]