ក្រុមហ៊ុន CSP Window ផ្តល់សេវាផ្គត់ផ្គង់ និង ដំឡើងទ្វារបង្អួច ដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាស៊ី

ក្រុមហ៊ុនស៊ី អេស ភី (CSP Window)​ ដែលបានបើកដំណើរការអាជីវកម្មអស់រយៈពេល ៨ ឆ្នាំ មកហើយនោះ​ បាននិងកំពុងផ្តល់សេវាផ្គត់ផ្គង់ និងដំឡើងទ្វារបង្អួចចំនួនពីរប្រភេទដែលកំពុងពេញនិយមខ្លាំងនៅទីផ្សារអន្តរជាតិ និងជាពិសេស គឺទីផ្សារកម្ពុជា។

ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនមានការផ្គត់ផ្គង់គ្រោងទ្វារបង្អួចអាលុយមីញ៉ូមដោយប្រើប្រាស់ប្រព័ន្ធទំនើបស្របតាមស្តង់ដារអឺរ៉ុប ហើយក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ប្រព័ន្ធគ្រោងទ្វារបង្អួច យូ ភីវីស៊ី (u-PVC) ដែលជាផលិតផលនាំចូលពីប្រទេសអាល្លឺម៉ង់។

តាមការបញ្ជាក់របស់ក្រុមហ៊ុនក៏បានអះអាងបន្ថែមទៀតថា រាល់ផលិតផលទាំងអស់របស់ CSP Window គឺសុទ្ធសឹងតែមានគុណភាពខ្ពស់ ហើយក្រុមហ៊ុនក៏មានការធានា ១០០ ភាគរយដល់អតិថិជន ទៅលើបញ្ហាជ្រាបទឹក បញ្ហាសំលេង និងសុវត្ថិភាពទ្វារបង្អួចផងដែរ។

ជាងនេះទៅទៀត ក្រុមហ៊ុនក៏នឹងផ្តល់ការរចនាម៉ូតទ្វារបង្អួច ដែលនឹងលើកឡើងនូវភាពស៊ីវិល័យបន្ថែមមួយកម្រិតទៀតជូនដល់គេហដ្ឋាន និងអគាររបស់អតិថិជន ដែលនេះគឺជាលក្ខណៈពិសេសខុសប្លែកពីការរចនាម៉ូតទ្វារបង្អួចដទៃទៀតក្នុងទីផ្សារ។

មួយវិញទៀត ក្រុមហ៊ុនក៏មានក្រុមជាងជំនាញពិសេសមកពីក្រៅប្រទេស និងក្រុមជាងជំនាញដែលទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីរោងចក្រនៃដៃគូផ្សេងៗទៀត ដើម្បីធានាការផ្កត់ផ្គង់ និងដំឡើងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។

ក្រៅពីមានការនាំចូលផលិតផលទ្វារបង្អួចទាំងពីរប្រភេទខាងលើ ក្រុមហ៊ុន CSP Window ក៏បាននិងកំពុងផ្តល់សេវាដំឡើងកញ្ចក់នៅតាមអគារទំនើបៗផងដែរ។

ដោយសារគុណប្រយោជន៍ខាងលើ បានធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន CSP Window ទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងនៅទីផ្សារកម្ពុជា ជាពិសេសសម្រាប់ការដាក់នៅតាមគេហដ្ឋាន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ស៊ី អេស ភី គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានអាយុកាលជាង ៨ ឆ្នាំ មកហើយនៅក្នុងទីផ្សារកម្ពុជា ហើយក្រុមហ៊ុននឹងបន្តពង្រីកការផ្គត់ផ្គង់បន្ថែមទៀតនាពេលខាងមុខ។

សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើ សូមធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈ លេខទូរសព្ទ +(855) 88 889 7972/ +855 78 642 358 ។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]