ក្រុមហ៊ុន Huawei នឹងពង្រីកទីផ្សារថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ (Smart PV) នៅកម្ពុជា

ក្រុមហ៊ុន Huawei កាលពីថ្មីៗនេះ បានចុះហត្ថលេខាធ្វើជាដៃគូសហការ ជាមួយនឹងJJ-LAPP ដើម្បីពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យបែបឆ្លាតវៃ ឬ Smart PV សម្រាប់បណ្ដាប្រទេសចំនួន ៦ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងថៃ។ នេះបើយោងតាមការផ្សព្វផ្សាយព័ត៌មានលើគេហទំព័រផ្លូវការ PVtime កាលពីថ្មីៗនេះ។

ការចុះហត្ថលេខាធ្វើជាដៃគូសហកាវាង ក្រុមហ៊ុន Huawei ជាមួយនឹងក្រុមហ៊ុន JJ-LAPP ដែលជាក្រុមហ៊ុនបណ្តាញបច្ចេកវិទ្យាខ្សែកាបធំបំផុតនៅអាស៊ាន នឹងជួយជម្រុញដល់ការលក់ ចែកចាយ និងគាំទ្រ ដល់ឧបករណ៍បំលែងថាមពលពន្លឺព្រះអាទិត្យរបស់ក្រុមហ៊ុន Huawei នៅក្នុងតំបន់អាស៊ានទាំងមូល។

បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីនេះ បានផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យនៅប្រទេសចំនួន បីហើយ រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងឡាវ និងប្ដេជ្ញាខិតខំផ្គត់ផ្គង់ទីផ្សារសម្រាប់អតិថិជនដែលមានស្រាប់ ក៏ដូចជាពង្រីកទីផ្សារបន្ថែមទៀតទៅប្រទេសក្នុងតំបន់។

លោក Li Yaohui អគ្គនាយកក្រុមហ៊ុន Smart PV Business APAC របស់ក្រុមហ៊ុន Huawei បានឱ្យដឹងក្នុងគេហទំព័រផ្លូវការ PVtime ថា៖ «យើងរំភើបចំពោះភាពជាដៃគូនេះណាស់ ហើយយើងនឹងបន្តវត្តមានរបស់យើងក្នុងតំបន់នេះ។ យើងជឿជាក់ថា តាមរយៈបទពិសោធន៍របស់ក្រុមហ៊ុន JJ-LAPP ក្នុងការពង្រីកវិសាលភាពនៅអាស៊ីអាគ្នេយ៍ និងជាអ្នកជំនាញទីផ្សារផ្នែកថាមពលកកើតឡើងវិញ នឹងផ្ដល់នូវការរីកចម្រើន និងជោគជ័យសម្រាប់ក្រុមហ៊ុនទាំងពីរផងដែរ។»

គួរបញ្ជាក់ផងដែរថា Smart PV ឬ FusionSolar គឺជាការរួមបញ្ចូលគ្នានៃប្រព័ន្ធបន្ទះសូឡាធម្មតា ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗដូចជា smart invertor និង ប្រព័ន្ធAI ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងថាលពលសូឡាដ៏ឆ្លាតវៃ និងមានមុខងារពេញលេញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]