ក្រុមហ៊ុន KRock នាំអត្តសញ្ញាណក្បឿងខ្មែរដំបូងបង្អស់បង្ហាញលើឆាកអន្តរជាតិ
ក្នុងអំឡុងពេលជាង ៧ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន KRock បានខិតខំធ្វើការយ៉ាងស្វិតស្វាញ ក្នុងការរចនា ពង្រឹងគុណភាព និងធ្វើទំនើបកម្មក្បឿងខ្មែរស្រកាលេញ ពីក្បឿងដីដុតធម្មតាគ្មានអ្នកស្គាល់ ឱ្យក្លាយជាក្បឿងខ្មែរខេរ៉កដែលបានចុះបញ្ជីកម្មសិទ្ធិបញ្ញាបង្ហាញអត្តសញ្ញាណខ្មែរជាមួយជាង ១០ ប្រទេសលើសកលលោក។
លោកឧកញ៉ា លី ឈួង ម្ចាស់ក្រុមហ៊ុន ខេរ៉ក បានឱ្យដឹងថា៖ «គោលបំណងរបស់យើងគឺចង់ឱ្យខ្មែរមានមោទនភាពលើផលិតផលខ្មែរ។ ចង់ឱ្យខ្មែរជឿជាក់ថាផលិតផលខ្មែរក៏មានគុណភាព និងការរចនាមិនចាញ់បរទេសដែរ។ ហេតុនេះ ទើបយើងខិតខំប្រឹងប្រែងផលិតក្បឿងដែលល្អបំផុត»។
«ក្រោយពីយើងផលិតក្បឿងល្អហើយ យើងត្រូវឱ្យពិភពលោកទទួលស្គាល់ មានន័យថា ត្រូវតែគ្មានអ្នកចម្លងម៉ូតពីយើង ទើបយើងសម្រេចចិត្តចុះបញ្ជីកម្មសិទ្ធិបញ្ញាជាមួយប្រទេសជាច្រើន។ នេះគឺជាការបង្ហាញអត្តសញ្ញាណ ភាពច្នៃប្រឌិត និងអរិយធម៌របស់ខ្មែរ ទៅលើឆាកអន្តរជាតិ»។
ក្បឿងខ្មែរស្រកាលេញ គឺជាឈ្មោះដែលខ្មែរយើងគ្រប់ជំនាន់តែងតែហៅតៗគ្នា ហើយពាក្យថាស្រកាលេញនេះ ជាឈ្មោះចេញពីស្រកាត្រីលេញ ដែលមានពន្លឺចាំងផ្លេក។
ដោយសម្លឹងឃើញពីគុណសម្បត្តិ និងប្រវត្តិដ៏យូរលង់របស់ក្បឿងខ្មែរបុរាណមួយប្រភេទនេះ ក្រុមហ៊ុនខេរ៉ក់បានសម្រេចចិត្តធ្វើទំនើបកម្ម ដោយរក្សារចនាបទខ្មែរឱ្យនៅដដែល តែប្តូរពីទម្រង់សន្លឹកតូចៗ មកជាទម្រង់សន្លឹកធំ ហើយផលិតចេញពីល្បាយបេតុងដែលមានកម្លាំងសង្កត់ខ្ពស់ជាប់មាំខុសពីក្បឿងបុរាណដែលផលិតពីដីដុត។
លោកឧកញ៉ា លី ឈួង បានបន្តថាការផលិតក្បឿងខេរ៉កគឺផ្ដោតសំខាន់លើអតិថិជនជាចម្បង ពោលគឺក្រុមហ៊ុនបានសិក្សាពីតម្រូវការ និងបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ ហើយយកបញ្ហាទាំងនោះមកដោះស្រាយ ហើយបញ្ចូលក្នុងក្បឿងខ្មែរខេរ៉ក់។ ដូច្នេះ គ្រប់សន្លឹកនៃក្បឿង មានចំណុចពិសេស ៣ ធំៗ រួមមាន៖
១- សោភ័ណភាព៖ ក្បឿងខេរ៉កមានជម្រើស និងពណ៌ច្រើន ដើម្បីឆ្លើយតបទៅតាមស្ថាបត្យកម្មដំបូលគ្រប់ប្រភេទ និងចំណង់ចំណូលចិត្ត។
២- គុណភាព និងមុខងារ៖ ក្បឿងខេរ៉កផលិតចេញពីល្បាយបេតុងដោយប្រើម៉ាស៊ីនបច្ចេកវិទ្យាចុងក្រោយ ដូច្នេះក្បឿងគឺធន់ហើយអាចទប់ទល់នឹងកម្លាំងខ្យល់ និងទឹកភ្លៀងបាន។ លើសពីនេះ ថ្នាំពណ៌ក្បឿងធន់នឹងកំដៅថ្ងៃ មិនកាន់ស្នឹម ឬដុះស្លែ ហើយប្រើបានរយៈពេលយូររហូតដល់ជាង ១០ឆ្នាំ ទើបមានការប្រែពណ៌ត្រឹម២០% ប៉ុណ្ណោះ។
៣- ការសន្សំសំចៃ៖ ដោយសារតែសន្លឹកក្បឿងមានទំហំធំ ដូច្នេះគឺមិនតម្រូវឱ្យមានគ្រឿងបង្គុំច្រើននោះទេ ដូច្នេះអ្នកអាចចំណេញទាំងពេលវេលា និងថវិកាក្នុងការប្រក់។
លើសពីនេះ ក្រុមហ៊ុនខេរ៉ក់ក៏មានសេវាកម្មផ្ដល់ការប្រឹក្សាដល់អតិថិជន សេវាកម្មដឹកជញ្ជូន និងសេវាកម្មជាងប្រក់ដែលមានជំនាញផងដែរ។
ដោយឈរលើកត្តាទាំងនេះហើយ បានធ្វើឱ្យក្បឿងខ្មែរស្រកាលេញ ខេរ៉ក កាន់តែមានការគាំទ្រពីអតិថិជន និងទទួលបានចំណែកទីផ្សារកាន់តែធំឡើងៗ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខេរ៉កទើបតែចេញផលិតផលក្បឿងថ្មីពណ៌ប្រផេះ ដែលពណ៌ស្រស់ស្អាតមិនធ្លាប់មានពីមុនមក។ លើសពីនេះ ក្រៅពីផលិតផលក្បឿងខ្មែរស្រកាលេញខេរ៉ក ក្រុមហ៊ុនក៏មានផលិតផលផ្សេងទៀតដូចជា ជញ្ជាំងបេតុងចាក់ស្រាប់ ការ៉ូឡាខេរ៉ុក និងការ៉ូម៉ូហ្សិកខេរ៉ក ជាដើម។
លោកឧកញ៉ា លី ឈួង មានប្រសាសន៍ថា៖ «ទោះជាបច្ចុប្បន្នផលិតផលយើងមានស្ដង់ដាហើយក៏ដោយ តែយើងបេជ្ញាថា នឹងបន្តស្រាវជ្រាវ និងធ្វើទំនើបកម្មបន្ថែមទៀត ដើម្បីពង្រឹងគុណភាពក្បឿងឱ្យជាប់យូរអង្វែង មានទម្ងន់កាន់តែស្រាល ងាយស្រួលដឹកជញ្ជូន និងចំណាយលើគ្រឿងបង្គុំកាន់តែតិច»។


- Video Advertisement -