ក្រុមហ៊ុន Royal Railway ចុះបញ្ជីលក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក រថភ្លើងដឹកអ្នកដំណើរ ការជួលឃ្លាំងទំនិញ និងសេវាកម្មពន្ធ-គយ បានចុះបញ្ជីលក់មូលបត្របំណុលក្នុងផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់សរុប ៤១ប៊ីលានរៀល ប្រមាណជា ១០លានដុល្លារអាមេរិក។

ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលទីផ្សារមូលបត្រកម្ពុជា, ឯកឧត្តម ហុង សុខហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃផ្សារមូលបត្រកម្ពុជា និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករទីផ្សារមូលបត្រកម្ពុជា។

ថ្លែងក្នុងពិធីខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា ការចុះបញ្ជីមូលបត្របំណុលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អ្នកឧកញ៉ា និងការវិនិយោគបន្តទៅក្នុងផ្លូវដែករបស់ក្រុមហ៊ុន។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា៖ “មូលបត្របំណុលនេះ សម្រាប់ការវិនិយោគលើការរីកចម្រើននៃផ្លូវដែក បន្ថែមសេវាកម្មថ្មី សម្រាប់ប្រជាជនកម្ពុជា”។

ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បន្ថែមថា ការចុះបញ្ជីលក់មូលបត្របំណុលនេះ នឹងត្រូវបានប្រើដើម្បីធ្វើឱ្យប្រសើរឡើងនូវខ្សែផ្លូវដែក និងរទេះ និងក្បាលរថភ្លើង បូករួមទាំងឧបករណ៍ថ្មី ដែលនឹងធ្វើឱ្យផ្លូវដែកទំនើបបន្ថែមទៀត។

ក្រុមហ៊ុន គ្រោងចុះបញ្ជីលក់មូលបត្របំណុល ទីពីរ ដែលត្រូវបានចុះបញ្ជីនៅចុងឆ្នាំនេះចំនួន ២០លានដុល្លារ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]