ក្រោយជោគជ័យនៅកម្ពុជា ក្រុមហ៊ុន Aeon នឹងសង់ផ្សារទំនើបតម្លៃ ១៨០លានដុល្លារនៅមីយ៉ាន់ម៉ា

ក្រុមហ៊ុន Aeon Mall គ្រោងនឹងបើកការដ្ឋានសាងសង់ផ្សារទំនើប Aeon ដំបូងបង្អស់ នៅទីក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅដើមឆ្នាំ២០២១ នេះ ក្រោមទុនវិនិយោគប្រមាណ ១៨០លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃទី ៤ សីហានេះ។

ផ្សារទំនើបនេះ ស្ថិតក្រោមការវិនិយោគនៃក្រុមហ៊ុនពីរួមគ្នាគឺ ក្រុមហ៊ុន Aeon Mall និងក្រុមហ៊ុន Shwe Taung ដោយនឹងសាងសង់ស្ថិតលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០២៣នេះ។

លោក Yasutsugu Iwamura ប្រធានក្រុមហ៊ុន Aeon Mall បាននិយាយថា ទោះបីជាស្ថានការណ៍នៃវីរ៉ុសកូរ៉ូណាស្ថិតក្នុងភាពមិនច្បាស់ការក្ដី ក៏ក្រុមហ៊ុនរបស់លោកនៅតែបន្តសាងសង់ដូចធម្មតា។ នេះក៏ដោយសារតែប្រតិបត្តិការដ៏ខ្លាំងខ្លានៃសាខារបស់ខ្លួន ក្នុងប្រទេសកម្ពុជា និងការប្ដេជ្ញាចិត្តក្នុងការដណ្តើមយកទីផ្សារលេចធ្លោជាងគេនៅមីយ៉ាន់ម៉ាផងដែរ។

ក្រុមហ៊ុន Aeon មានទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានសាខាចំនួន ៥ កន្លែងនៅប្រទេសវៀតណាម ២ កន្លែងនៅកម្ពុជា និង២ កន្លែងនៅឥណ្ឌូនេស៊ី ជាមួយនឹងប្រាក់ចំណេញប្រមាណ ៣៧២ លានដុល្លារអាមេរិកគិតត្រឹមខែ កុម្ភៈនេះ។
គួរបញ្ជាក់ផងដែរថា កម្ពុជាក៏មានគម្រោងផ្សារទំនើប Aeon ថ្មីមួយទៀត ដែលមានតម្លៃវិនិយោគប្រមាណជាង ២៨៩,៦លានដុល្លារអាមេរិក គ្រោងបើកដំណើរការក្នុងឆ្នាំ ២០២៣ នេះដែរ។  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]