ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ នឹងសង់កីឡាដ្ឋានដ៏ធំ១ អាចផ្ទុកអ្នកទស្សនាបាន ៥ពាន់កៅអី ក្នុងខេត្តសៀមរាប

ក្លឹបបាល់ទាត់ អង្គរថៃហ្គឺរ (ATFC) នឹងសាងសង់កីឡាដ្ឋានរបស់ខ្លួន នៅលើផ្ទៃដី៣ហិកតា ស្ថិកនៅខេត្តសៀមរាប ដែលមានកៅអីអង្គុយចំនួន៥ពាន់កន្លែង។

ក្លឹបបាល់ទាត់អង្គរថៃហ្គឺរ បានចុះអនុស្សារណនៃការយោគយល់គ្នា ជាមួយក្រុ​មហ៊ុន Fuxin Steel Building កាលពីថ្ងៃទី១៤ ខែសីហា ក្រោមសក្ខីភាពពីលោក Satoshi Saito​ នាយកប្រតិបត្តិក្រុមហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ AKP ។​

លោក Akihiro Kato ប្រធានក្លឹបកីឡាបាល់ទាត់អង្គរថាយហ្គឺរ​ មានប្រសាសន៍ថា កីឡដ្ឋានអង្គរថាយហ្គឺរនេះនឹងចាប់ផ្តើម​ការសាង់​សង់ពីខែតុលា និងបញ្ចប់ការ​សាងសង់នៅ ខែសីហា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប ដោយ​អាចផ្ទុកអ្នកទស្សនាចំនួន ៥.០០០កៅអី។

លោក Akihiro Kato បានសង្កត់ធ្ងន់ថា គម្រោងកីឡដ្ឋានអង្គរថាយហ្គឺរនឹងសាងសង់លើផ្ទៃដី​ទំហំ៣ហិកតា ក្នុងចំណោមដីទំហំ ៥ហិកតា ដោយនៅសល់នេះនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ក្រៅ​ពី​​កីឡដ្ឋានបាល់ទាត់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]