ខណ្ឌចំនួន៣ ទទួលបានកំណាត់ផ្លូវថ្មីជាចំណងដៃរបស់សម្ដេច ហ៊ុន សែន

ប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៣ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងខណ្ឌព្រែកព្នៅ នឹងទទួលបានកំណាត់ផ្លូវប្រវែងជាង៦គីឡូម៉ែត ដែលជាចំណងដៃរបស់សម្ដេច ហ៊ុន សែន ដោយកំណាត់ផ្លូវទាំងនេះ បានបើកការដ្ឋានសាងសង់នៅទី១២ ខែវិច្ឆិកា នេះ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងនេះជាការជួសជុលឡើងវិញក្រោយពីកំណាត់ផ្លូវនេះបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។

កំណាត់ផ្លូវនេះ មានទីតាំងក្នុងភូមិសាស្ត្រនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  សង្កាត់ស្ងោរ ខណ្ឌកំបូល និង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ផ្លូវនេះមានប្រវែង ៦គីឡូម៉ែត ទទឹង ១២ម៉ែត្រ និងមានប្រព័ន្ធលូសងខាងផ្លូវ  ដោយគិតចាប់ពីមហាវិថី ឈ្នះឈ្នះ ភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដល់ផ្លូវលេខ៤២ ភូមិន្នំ សង្កាត់ពន្សំាង ខណ្ឌព្រែកព្នៅ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានធ្វើឱ្យកំណាត់ផ្លូវនេះទទួលរងការខូចខាតធ្ងន់ ហេតុនេះ ទើបសម្រាប់ឆ្នាំ២០២១នេះ រដ្ឋបាលរាធានីភ្នំពេញបានសម្រេចជាគោលការណ៍ បើកការរដ្ឋានជួសជុល។

- Video Advertisement -