ខុនដូអាយុ១ទស្សវត្សនៅទីក្រុងតូក្យូ កើនតម្លៃជិត២០ភាគ ពេលកែប្រែលម្អឡើងវិញ

អគារខុនដូរសាងសង់តាំងពី ៩ ឬ១០ ឆ្នាំមុនក្នុងតំបន់សក្តានុពល ទីក្រុងតូក្យូ(Greater Tokyo Area) ​លក់បានថ្លៃជាងមុន រហូតដល់ជិត២០ភាគរយ ពេលកែលម្អឡើងវិញ នេះបើធៀបនឹងតម្លៃដើមកាលពីពេលសាងសង់រូចដំបូង។

ក្រុមហ៊ុនវាយតម្លៃអលនទ្រព្យ Tokyo Kantei បានធ្វើការស្ទង់តម្លៃលក់ឡើងវិញ (Resale Value) នៃអគារខុនដូរចាស់ៗអាយុ១០ឆ្នាំ សម្រាប់ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់​ Rethink Tokyo​ ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា។​

ក្នុងស្ទង់តម្លៃលក់ឡើងវិញនេះ ស្ថានីយ៍ចំនួន ៣៤៥កន្លែង ត្រូវបានវាស់នៅក្នុង Greater Tokyo Area ជាមួយនឹងតម្លៃជាមធ្យមក្នុងឆ្នាំ 2021 គឺ 119.8% នៃតម្លៃដើម កាលពី 10 ឆ្នាំមុន។

នៅពេលអចលនទ្រព្យ ត្រូវបានដាក់លក់កាលពីដំបូង ទីផ្សារខុនដូរ មានភាពប្រែប្រួលខ្លាំង បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមកតម្លៃខុនដូនៅក្នុង Greater Tokyo Area បានកើនឡើងជាលំដាប់ ដោយប៉ុន្មានឆ្នាំថ្មីៗនេះតម្លៃរិតតែកើនឡើងដោយសារតែតម្រូវការខ្ពស់ដែលជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅដែលបណ្ដាលមកពីជំងឺរាតត្បាត និងការផ្ដល់ហិរញ្ញប្បទានជាមួយនឹងការប្រាក់ទាបសម្រាប់អ្នកខ្ចីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]