គម្រោងថាមពលដើរដោយខ្យល់ដំបូង នៅជាប់គាំង ព្រោះចរចាថ្លៃលក់អគ្គិសនីមិនទាន់ត្រូវ

គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដើរដោយខ្យល់ដំបូងនៅកម្ពុជា នៅឯបូកគោ ខេត្តកំពត កំពុងជាប់គាំងក្នុងដំណាក់កាលចរចាថ្លៃលក់អគ្គិសនីជាមួយអគ្គិសនីកម្ពុជា ដែលបានអូសបន្លាយចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ដោយសាររដ្ឋចង់បានតម្លៃលក់អគ្គិសនីទាប តែក្រុមហ៊ុនថាខ្លួនផ្ដល់តម្លៃទាបបំផុតហើយ។

ឯកឧត្តម វិកទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា គម្រោងសិក្សាថាមពលដើរដោយកម្លាំងខ្យល់បានបញ្ចប់រួចហើយ ពេលនេះក្រុមហ៊ុន និងអគ្គិសនីកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលការចរចានៅឡើយលើថ្លៃលក់អគ្គិសនី។

ឯកឧត្តម បន្តថា៖ «ការចរចាថ្លៃអគ្គិសនី គិតមកដល់ពេលនេះ គឺមិនទាន់ត្រូវគ្នាទេ ដោយសារគោលនយោបាយរដ្ឋាភិបាល ធ្វើយ៉ាងណា បញ្ចុះថ្លៃអគ្គិសនីឱ្យបានទាបទៅគ្រប់ប្រភេទអ្នកប្រើប្រាស់។ ដូច្នេះ EDC ត្រូវរកប្រភពថាមពលដែលមានថ្លៃទាប»។

ឯកឧត្តម វិកទ័រ ហ្សូណា បញ្ជាក់ថា តម្រូវការថាមពលធ្លាក់ចុះ ក្នុងអំឡុងពេលកូវីដ ក៏ជាមូលហេតុធ្វើឱ្យ EDC មិនទាន់ចង់ពន្លឿនការចរចាជាមួយគម្រោងអ្នកផលិតនៅឡើយទេ។

ក្រុមហ៊ុន The Blue Circle ធ្លាប់បានឱ្យដឹងថាខ្លួនបានផ្តល់ថ្លៃអគ្គិសនីទាបបំផុតហើយ ពោលគឺ ៦,៨៨ សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ទៅដល់អគ្គិសនីកម្ពុជា។ (អានបន្ថែម)

សូមបញ្ជាក់ថា គម្រោងនេះមានទីតាំងភ្នំបូកគោ ហើយរោងចក្រនឹងមានអនុភាព ៨០មេហ្គាវ៉ាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]