ចិនស្នើស្វែងយល់ពីគោលនយោបាយសំខាន់ៗ៣ ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅកម្ពុជា

លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មមកពីប្រទេសចិនចំនួន១៧ក្រុមហ៊ុន

បានបង្ហាញនូវចំណាប់អារម្មណ៍ និងបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយបានធ្វើការស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយសំខាន់ៗចំនួន០៣។

នេះបើយោងតាមការលើឡើងរបស់លោកស៊ិន មីងរ៉ុង (Shen Mingrong ) ក្នុងជំនួបរវាងលោក និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូទាំង ១៧សហគ្រាស នៅថ្ងៃទី២៧ មីនា ឆ្នាំ២០២៤។

នាឱកាសនោះ លោក ស៊ិន មីងរ៉ុង បានប្ដេជ្ញាចិត្តថា នឹងជួយជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជារការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតមកកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។

ជាមួយគ្នានោះដែរ លោក ក៏បានណែនាំសហគ្រាសទាំង១៧ ដែលមានជំនាញ និង​អាជីវកម្មលើវិស័យជាច្រើន រួមមាន៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។

ចំនុចដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ លោកប្រធានបានធ្វើការស្នើសុំទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកំលាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកប្រធានវិញយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែពង្រឹងកម្មវិធីនៃការបង្កើនជំនាញ (Upskilling) និង ការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាឱ្យបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។ ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូល តាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់នូវភាពងាយស្រួល និងការគាំទ្រដល់ដំណើរការនៃវិនិយោគនៅកម្ពុជា។ រីឯគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]