ចិន ចង់ជួយកម្ពុជា ១០លានដុល្លារ សង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ

វិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ របស់ប្រទេសចិន បានបង្ហាញពីបំណងចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ក្នុងទុនវិនិយោគជាង១០លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុន កំពុងជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ដើម្បីពន្លឿនដំណើរការនេះ។

ភាគីចិន លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក Jack Yang អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវ ជាមួយឯកឧត្តម ឌឿន សុវណ្ណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំមន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

បើតាមក្រសួងមហាផ្ទៃ បានឱ្យដឹងថា កិច្ចជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ខណៈភាគីចិនចង់ជួយសាងសង់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយ ដោយបំពាក់ឧបករណ៍ សម្ភារ ព្រមទាំងបណ្តុះបណ្តាលដល់មន្រ្តីជំនាញរបស់មន្ទីរពិសោធន៍ផលិតផលក្លែងក្លាយដែលមានទំហំទឹកប្រាក់ វិនិយោគចំនួន ១០លានដុល្លា តាមរយៈគម្រោង BOT ក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន។

សូមរម្លឹកដែរថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពសង្គម ខណៈសម្តេចធិបតី ក៏បានស្នើឱ្យគណៈកម្មការនេះ អនុវត្តភារកិច្ចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិ […]