ឆមាសទី១ ក្រសួងអនុម័តសំណង់ជាង ២ពាន់គម្រោង តម្លៃសរុប ២,៥ ប៊ីលានដុល្លារ ធ្លាក់ចុះ២៨%

ក្នុងត្រីមាសទី១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យគម្រោងសាងសង់សរុប ២ ២៣៥គម្រោង ឬស្មើនឹងទុនវិនិយោគជាង ២,៥ ប៊ីលានដុល្លារ ដែលថយចុះ ២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងដូច្នេះទៅទូរទស្សន៍ PNN កាលពីថ្ងៃទី២៣ ខែសីហា។

ជុំវិញការធ្លាក់ចុះនេះ ឯកឧត្តម មានប្រសាសន៍ថា ទាំងការស្នើសុំគម្រោងសាងសង់ ផ្ទៃក្រឡាសំណង់ ទុនវិនិយោគ និងសម្ភារៈសំណង់នាំចូល គឺបានថយចុះទាំងអស់ ដោយសារវិបត្តិកូវីដ១៩។

ជាក់ស្ដែង ធនាគារជាតិធ្លាប់ចេញរបាយការណ៍ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ ចំនួនគម្រោងសំណង់ តម្លៃទុនវិនិយោគ និងផ្ទៃក្រឡា បានធ្លាក់ចុះ ១១,៤%-៣៤,៣% និង ២៩,៩% រៀងគ្នាៗ បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ (អានបន្ថែម)

យ៉ាងណាក្ដី ឯកឧត្តមរំពឹងថា វិស័យសំណង់នឹងកើនឡើងវិញ នៅពេលស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ប្រសើរឡើង។

ទន្ទឹមនឹងនេះ ទោះក្នុងវិបត្តិកូវីដក្ដី ក្រសួងក៏បន្តរឹតបន្តឹងច្បាប់សំណង់ ដើម្បីពង្រឹងគុណភាពសំណង់ និងការត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]