ជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ

ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។

ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។

ជប៉ុន យល់ឃើញថា ខណៈតម្លៃប្រេងបន្តកើនឡើងដោយសារសង្គ្រាមរុស្សី អ៊ុយក្រែង សេដ្ឋកិច្ចនៅអាស៊ីនឹងនៅតែពឹងផ្អែកខ្លាំងថាមពលដែលបានមកលើធ្យូងថ្មដែលមានតម្លៃថោក។ ប៉ុន្តែ ការដុតធ្បូងថ្មនឹងបង្កឱ្យមានឧស្ម័នពុលយ៉ាងខ្លាំង ដូច្នេះបច្ចេកវិទ្យាស្ទាក់កាបូន គឺចាំបាច់បំផុត។

បច្ចេកវិទ្យានេះ នឹងចាប់យកឧស្ម័នកាបូន ហើយស្ដុកវាទុកក្នុងកន្លែងសុវត្ថិភាព ឬកែច្នៃវាដើម្បីផលិតសារធាតុគីមី និងឥន្ធនៈផ្សេងទៀត។ ការធ្វើដូច្នេះ នឹងជួយឱ្យកាត់បន្ថយការបំពុលបរិយាកាសបានមួយកម្រិតធំ។

តាមរយៈការជួយអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប្រទេសជប៉ុនក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសអាជីវកម្មថ្មីៗ ខណៈក៏បានរួមចំណែកធ្វើឱ្យប្រទេសអាស៊ីបៃតងជាងមុន។

ជាក់ស្ដែង វិស័យឯកជនជប៉ុន បាននិងកំពុងស្វែងរកឱកាសពាណិជ្ជកម្មបង្កើតបច្ចេកវិទ្យានេះក្នុងប្រទេសអាស៊ីបណ្ដើរៗហើយ ខណៈរដ្ឋាភិបាលជប៉ុនក៏បានត្រៀមបញ្ចេញថវិកា ១០ ពាន់លានដុល្លារ ផងដែរ សម្រាប់ផែនការអាស៊ីបៃតងដ៏ធំមួយនេះ។ (អានបន្ថែម)

គួរបញ្ជាក់ថា ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុន។

ឧទាហរណ៍ប្រទេសកម្ពុជា មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% ត្រឹមឆ្នំា២០៣០។ កម្ពុជាក៏នឹងមិនអនុម័ត ឬសាងសង់រោងចក្រថាមពលធ្យូងថ្ម ក៏ដូចជាទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ទៀតទេ ដោយនឹងងាកមករកថាមពលកកើតឡើងវិញដូចជាសូឡាជាដើម។

ត្រឹមឆ្នាំ ២០២៣ គម្រោងថាមពលសូឡាចំនួន ៧គម្រោងបន្ថែមទៀត អនុភាពសរុប ៤៩៥មេហ្គាវ៉ាត នឹងត្រូវដាក់ដំណើរការ ដោយនឹងរួមចំណែកប្រមាណ២០% នៃការផ្គត់ផ្គង់ថាមពលសរុបនៅកម្ពុជា។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]