ជប៉ុនផ្តល់ជំនួយបន្ថែមជាង ៥០ម៉ឺនដុល្លារ ដើម្បីជួសជុលប្រាសាទបាយ័ន

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយហិរញ្ញប្បទានបន្ថែមចំនួន ៥២០ ៨៤៧ ដុល្លារអាមេរិក ដើម្បីអភិរក្ស និងជួសជុលប្រាសាទបាយ័ន ខណៈធ្លាប់បានផ្តល់ថវិកាចំនួន ២៨ ៥៩៤ ២៧៥ ដុល្លារអាមេរិក តាមរយៈគម្រោង JA​SA តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ នេះបើតាមកិច្ចប្រជុំពេញអង្គលើកទី២៩ នៃ ICC-Angkor។

ក្នុងកិច្ចប្រជុំនេះ ក៏បានមានការចុះលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរដើម្បីគាំទ្រដល់ក្រុម JAPAN-APSARA សម្រាប់ការអភិរក្សអង្គររួមមាន៖

1) «គម្រោងមូលនិធិសមភាគីជប៉ុនសម្រាប់គាំទ្រការធ្វើឲ្យមានលំនឹងដល់តួប៉មកណ្ដាលប្រាសាទបាយ័ន ទាក់ទងនឹងគម្រោង JASA» ចុះហត្ថលេខា រវាងលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

២) «គម្រោង UNESCO-Japan Funds in Trust សម្រាប់ការអភិរក្សប្រាសាទបាយ័នដំណាក់កាលទី៦» ចុះហត្ថលេខា រវាងឯកឧត្តម បណ្ឌិត ហង្ស ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

ដោយឡែក ជំនួយហិរញ្ញប្បទានខាងលើនេះ គឺត្រូវផ្តល់មកកម្ពុជាតាមរយៈមូលនិធិសមភាគីជប៉ុនសម្រាប់បាយ័ន ដើម្បីទិញយានយន្ត និងម៉ាស៊ីនធុនធ្ងន់ សម្រាប់ការងាររក្សាលំនឹងនៃតួប៉មកណ្ដាលនៃប្រាសាទបាយ័ន។

បន្ថែមពីនេះ គម្រោងនេះនឹងបន្តពង្រឹងសមត្ថភាពអ្នកជំនាញកម្ពុជាក្នុងការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ ដើម្បីម្ចាស់ការទាំងស្រុងលើការងារអភិរក្ស និងជួសជុលប្រាសាទបាយ័ននាពេលអនាគត។

គួរបញ្ជាក់ថា គម្រោង JA​SA (JAPAN-APSARA) គឺជាក្រុមជប៉ុន-អប្សរា សម្រាប់អភិរក្សប្រាសាទអង្គរបង្កើតតាំងពីឆ្នាំ១៩៩៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]