តើគួរជ្រើសរើសបង្អួចនិងទ្វារកញ្ចក់បែបណាឱ្យមានសុវត្ថិភាព សោភណភាព និងសន្សំសំចៃ?

ការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសាកសមនឹងផ្ទះឬ អគារ គឺជារឿងមួយដែលស្មុគស្មាញ ពីព្រោះមានកត្តាជាច្រើនដែលត្រូវតែពិចារណា ដូចជា សោភណ្ឌភាព សុវត្ថិភាព និងកម្រិតថវិកាដែលគ្រោងនឹងចំណាយ។ នៅក្នុងទីផ្សារបច្ចុប្បន្នគឺ ជម្រើសបង្អួចនិងទ្វារកញ្ចក់គឺមានរាប់មិនអស់ តើយើងគួរជ្រើសរើសយកមួយណា ហើយយើងគួរចាប់ផ្តើមយ៉ាងដូចម្ដេច? ក្រុមហ៊ុន CSP Window មានចម្លើយ។

អ្នកស្រី ជេ មី ហេង នាយិការរងក្រុមហ៊ុន CSP Window ដែលជាក្រុមហ៊ុនឯកទេសមានបទពិសោធន៍ជាង ៨ ឆ្នាំនៅក្នុងប្រទេសកម្ពុជា បានចែករំលែកនូវចំណេះដឹងមូលដ្ឋានមួយចំនួនទាក់ទងនឹងការជ្រើសរើស និងតំឡើងបង្អួចនិងទ្វារកញ្ចក់ ដែលសមស្របសម្រាប់អគារនីមួយៗ។

 

ការតំឡើងបង្អួចនិងទ្វារកញ្ចក់ ឬ Fenestration គឺមានច្រើនដំណាក់កាល ដូចជាការជ្រើសរើសប្រភេទស៊ុម ប្រភេទកញ្ចក់ ប្រភេទបង្អួច ការតំឡើង ក៏ដូចជាសេវាកម្មក្រោយការតំឡើងដូចជាសុវត្ថិភាព និងការថែរក្សាជាដើម។

នៅក្នុងទីផ្សារបច្ចុប្បន្នគឺមានប្រភេទស៊ុមជាច្រើនរួមមាន ស៊ុមឈើ ស៊ុមដែក ស៊ុមអាលុយមីញ៉ូម និងស៊ុម U-PVC ជាដើម។ ទោះយ៉ាងណាក្ដី ប្រភេទដែលសាកសមនឹងបរិបទរបស់ប្រទេសកម្ពុជាគឺ អាលុយមីញ៉ូម និង U-PVC ព្រោះថាប្រភេទទាំង ២ នេះគឺធន់ និងមានសុវត្ថិភាព ហើយសមស្របទៅនឹងអាកាសធាតុក្ដៅសើមនៃប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ប្រភេទកញ្ចក់ដែលពេញនិយមនៅក្នុងប្រទេសកម្ពុជាគឺ កញ្ចក់ឡេមមីណែត (Laminated) និងអ៊ីសូឡង់ (Insulated)។ កញ្ចក់ឡេមមីណែត គឺកញ្ចក់ពីរជាន់សុវត្ថិភាពដែលមិនបង្កឱ្យមានគ្រោះថ្នាក់នៅពេលបែក។ លក្ខណៈសំខាន់នៃកញ្ចក់នេះគឺ ការការពារសុវត្ថិភាព ការពារសំលេង និងការពារកាំរស្មីយូវី។ ដោយឡែក កញ្ចក់អ៊ីសូឡង់ គឺជាកញ្ចក់ ពីរស្រទាប់ដែលខណ្ឌដោយសុញ្ញកាស ដែលកញ្ចក់ប្រភេទនេះនឹងជួយកាត់បន្ថយកំដៅដែលចូលក្នុងអគារ។

បន្ទាប់ពីការជ្រើសរើសប្រភេទកញ្ចក់និងស៊ុម ការតំឡើងក៏ជាដំណាក់កាលដ៏សំខាន់មួយដែរ ដោយអ្នកប្រើប្រាស់ត្រូវតែពិចារណាឱ្យបានត្រឹមត្រូវ និងជ្រើសរើសក្រុមហ៊ុនតំឡើងដែលមានចំណេះជំនាញច្បាស់លាស់ ឱ្យមកតំឡើង។

 

ទោះជាយ៉ាងណាក្ដី ចំណេះដឹងទាំងនេះគ្រាន់តែជាចំណេះដឹងមូលដ្ឋានតែប៉ុណ្ណោះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញ ឬក្រុមហ៊ុនជំនាញ មុនពេលសម្រេចចិត្តតំឡើង ព្រោះនៅមានកត្តាពាក់ព័ន្ធជាច្រើនទៀត។ អ្នកជំនាញអាចជួយអ្នកវិភាគអំពីលក្ខណសម្បត្តិនៃអគារ ហើយរចនាស៊ុម និងជ្រើសរើសកញ្ចក់ឱ្យសាកសម តាមស្តង់ដារសុវត្ថិភាព និងសោភណ្ឌភាព។

នៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ អតិថិជនភាគច្រើនមិនសូវឱ្យតម្លៃលើអ្នកជំនាញផ្នែកបង្អួចនិងទ្វារកញ្ចក់ នោះទេ។ ដោយឡែកក្រុមហ៊ុន CPS បានក្រើនរំលឹកថា បង្អួចគឺជាជីវិត ឬ Window is life។ ប្រសិនបើផ្ទះមានការរចនាបង្អួច និងទ្វារកញ្ចក់បានល្អ វានឹងជួយធ្វើឱ្យមានចរន្តពន្លឺ និងខ្យល់ចេញចូលបានល្អជាងមុន ដែលធ្វើឱ្យជីវភាពរស់នៅប្រសើរជាងមុន។ ដូច្នេះការរចនា និងតំឡើងបង្អួចឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យផ្ទះគួរឱ្យចង់រស់នៅ មាននិរន្តរភាព និងសន្សំសម្ចៃអគ្គិសនី។

អំពីក្រុមហ៊ុន CSP Window
ក្រុមហ៊ុន CSP Window ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការផ្គត់ផ្គង់ និង ដំឡើង ទ្វារបង្អួចAluminum (U-PVC) គុណភាពខ្ពស់មកពីប្រទេសអាឡឺម៉ង់ និងចិន។ ក្រុមហ៊ុនមានសេវាកម្មដូចជា ទ្វារ បង្អួច យូភីស៊ី(U-PVC) សំណាញ់ការពារមូស ទ្វាររមូ អាលុយមីញ៉ូម និង ម៉ូទ័រសម្រាប់ទ្វារ ជាដើម។

 

សម្រាប់ព័ត៌មានលម្អិតអំពីផលិតផលខាងលើ សូមធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈ លេខទូរសព្ទ +(855) 88 889 7972/ +855 78 642 358 ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]