តើប្រព័ន្ធ QR កូតថ្មីនេះ នឹងអាចជួយអ្វីខ្លះដល់វិស័យលក់រាយនៅកម្ពុជា?

ជាមួយនឹងការកើនឡើងនៃវិស័យសំណង់ដ៏គួរអោយកត់សម្គាល់ ក្នុងនោះក៏មានគម្រោងផ្សារទំនើបលក់រាយជាច្រើនកំពុងរីកលូតលាស់ដូចផ្សិតផងដែរ ដូចេ្នះកម្ពុជានឹងមានប្រព័ន្ធ QR កូត ដែលជាលេខកូដ សម្រាប់ទូទាត់សាច់ប្រាក់នៅពេលទិញទំនិញអ្វីមួយនៅតាមផ្សារទំនើបទាំងអស់នោះ។

បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។

លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា“ទីផ្សារលក់រាយនៅភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនត្រឹមតែទំហំអគារដែលត្រូវបានសាងសង់សម្រាប់ទីផ្សារលក់រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតិថិជនមានការរំពឹងទុកខ្ពស់ក្នុងការដើរទិញទំនិញបែបទំនើបផងដែរ” ។

លោក Hodge ក៏បានមានប្រសាសន៍ថា  “ប្រព័ន្ធទូទាត់សាច់ប្រាក់តែងតែត្រូវបានស្វាគមន៍បន្ថែម ព្រោះថាវាអាចផ្តល់នូវភាពបត់បែនកាន់តែច្រើន និងផ្តល់ព័ត៌មានជាច្រើនទៀតដែលអាចប្រមូលយកមកប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់អ្នកលក់រាយនិងអ្នកប្រើប្រាស់ជាបន្តបន្ទាប់។”

កាលពីខែកុម្ភៈ ធនាគារកណ្តាលកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងទូទាត់ប្រាក់ដោយផ្អែកលើ QR កូដ និងការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ បើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា។

កម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ នឹងជួយជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករវាងប្រទេសនីមួយៗ។ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសធនាគារជាតិនៃកម្ពុជា​ បាននិយាយកាលពីខែសីហាថា ជាមួយនឹងកម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ ប្រជាជនកម្ពុជានឹងអាចប្រើប្រាក់រៀលដើម្បីទិញទំនិញនៅប្រទេសថៃខណៈពេលដែលជនជាតិថៃធ្វើដំណើរមកកម្ពុជានឹងអាចបង់ជាប្រាក់បាត។

លើសពីនេះទៀត ប្រព័ន្ធទូទាត់ប្រាក់ទាំងនេះអាចផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត  សម្រាប់ការកាត់បន្ថយការចាយក្រដាសប្រាក់ក្នុងប្រទេសកម្ពុជា។

លោក Hodge ក៏បានមានប្រសាសន៍ថា  ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់នឹងផ្តល់នូវគុណសម្បត្តិដូចជា សុវត្ថិភាព ភាពងាយស្រួលក្នុងការទទួលបានប្រាក់សម្រាប់ប្រើប្រាស់ និងភាពបត់បែននៃហិរញ្ញវត្ថុ។ ប្រទេសកម្ពុជានឹងងាយស្រួលក្នុងការប្រែប្រួលមកប្រើប្រព័ន្ធទូទាត់ប្រាក់ ហេតុដូច្នេះហើយបានជានៅពេលអភិវឌ្ឍប្រព័ន្ធធនាគារ មានតែធនាគារមួយចំនួនប៉ុណ្ណោះទទួលបានជោគជ័យ។ ជាមួយនឹងក្របខ័ណ្ឌច្បាប់ត្រឹមត្រូវ ការអប់រំផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់ប្រព័ន្ធទូទាត់ដើម្បីមើលឃើញភាពវិជ្ជមាននៅក្នុងវិស័យលក់រាយគឺមានច្រើនណាស់៕

Photo Credit link: http://www.packwebasia.com/

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]