ត្រឹមត្រីមាសទី៣-២០២២ ឥណទានក្នុងវិស័យសំណង់-អចលនទ្រព្យកើនឡើង ១៩.១%, ៣៤.១%

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ ឥណទានដែលផ្តល់​ដោយធនាគារលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ​១៧៥៤៣.៨៦ ប៊ីលានរៀល ស្មើនឹង ៤.២៨ពាន់លានដុល្លារអាមេរិក កើនឡើង១៩.១% ខណៈវិស័យអចលនទ្រព្យមានប្រមាណ ៤៣៦៥៧.៩៥ ប៊ីលានរៀល ស្មើនឹងជាង ១០ពាន់លានដុល្លារអាមេរិក កើន​ឡើង៣៤.១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២១។ នេះបើតាមព្រឹត្តបត្រស្ថិតិ​សេដ្ឋ​កិច្ច និង​​ហិរញ្ញវត្ថុ​ត្រីមាស​ទី​៣​ ឆ្នាំ២០២២។

យោងតាមរបាយការដដែលបានបង្ហាញថា សម្រាប់វិស័យអចលនទ្រព្យត្រូវបានបែងចែកជាពីរ ទី១_កម្ចីលើការជួញដូរអចលនទ្រព្យមានទឹកប្រាក់ប្រមាណ ១៧២១៧.៧៣ ប៊ីលានរៀល ស្មើនឹងជាង ៤ពាន់លានដុល្លារអាមេរិក កើនឡើង ៣៥.៨%។ ទី២_កម្ចីក្នុងការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួនទឹកប្រាក់​ប្រមាណ ២៦៤៤០.២២ ប៊ីលានរៀល ស្មើនឹងជាង ៦ពាន់លានដុល្លារអាមេរិក កើនឡើង ៣២.៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ដោយឡែក ឥណទានដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើវិស័យសំណង់មានទំហំទឹកប្រាក់ប្រមាណ ១៧០​៦.​២៣ ប៊ីលានរៀល ស្មើនឹងជិត ៤១៦លានដុល្លារអាមេរិក កើនឡើង៣៥.១%។

រីឯស្ថានភាពពាណិជ្ជកម្មវិញ របាយការណ៍បានបង្ហាញថា ការនាំចូលគ្រឿងសំណង់ក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ ៤២១.៦០លានដុល្លារអាមេរិក ដែលថយចុះប្រមាណ -៤.៦% បើធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

សម្តេចរំពឹងភាពរឹងមាំនៃថវិការជាតិ នឹងជួយកាត់បន្ថយកម្ចីពីបរទេសមកអភិវឌ្ឃប្រទេស ពិសេស…

ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រមូលចំណូលក្នុងស្រុកបានកើន […]

រដ្ឋនឹងផ្តល់កម្ចី ៩៩លានដុល្លារ ដល់អគ្គិសនីកម្ពុជាដើម្បីរក្សាតម្លៃភ្លើងកុំឱ្យឡើងថ្លៃ

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់កម្ចីដល់អគ្គិសនី […]

ADB ផ្តល់កម្ចីជិត ៦៣លានដុល្លារ ដល់កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កញ្ចប់ថវិការចំ […]

៩ខែ-២០២២ រដ្ឋប្រើកម្ចីអស់ ១ពាន់លានដុល្លារ ក្នុងនោះ ៥៤%សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ

គិតត្រឹមត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២ ក្នុងក្របខណ្ […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]