ថៃគ្រោងកែប្រែច្បាប់ឱ្យបរទេសអាចកាន់កាប់ដី និងផ្ទះបាន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ

រដ្ឋាភិបាលថៃកំពុងពិចារណាផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍របស់ខ្លួន ដើម្បីផ្តល់សិទ្ធិឱ្យជនបរទេសគោលដៅមានសិទ្ធិទិញកាន់កាប់ដី និងផ្ទះបាន ព្រមជាមួយនឹងទិដ្ឋការរស់នៅរយៈពេលវែងដល់ទៅ ១០ឆ្នាំ ក្នុងគោលបំណងដើម្បីជំរុញសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យដែលនៅទ្រឹង។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍កាលពីថ្មីៗនេះ។

គោលនយោបាយអន្តោប្រវេសន៍ថ្មី គឺផ្ដោតលើបរទេសក្រុមអាទិភាពចំនួន ៤ រួមមាន អ្នកចូលនិវត្តន៍ដែលមានទ្រព្យសម្បត្ដិខ្ពស់ អ្នកមានទ្រព្យសម្បត្ដិខ្ពស់ទូទៅ អ្នកជំនាញធ្វើការនៅប្រទេសថៃដែលមានទ្រព្យសម្បត្ដិស្តុកស្តម្ភ និងអ្នកជំនាញខ្ពស់ទូទៅដែលធ្វើការនៅប្រទេសថៃ។

ក្រុមទាំង ៤ នឹងត្រូវមានលក្ខខណ្ឌផ្សេងៗគ្នាក្នុងការស្នើសុំ។ ជាក់ស្ដែងដូចជា អ្នកចូលនិវត្តន៍បរទេស ត្រូវមានអាយុលើសពី ៥០ ឆ្នាំ បានវិនិយោគយ៉ាងហោចណាស់ ២៥០ពាន់ដុល្លារអាមេរិក លើអចលនទ្រព្យ ឬមូលបត្របំណុលរដ្ឋាភិបាល។

អ្នកចូលនិវត្តន៍បរទេសទាំងនេះ ក៏នឹងអនុញ្ញាតឱ្យធ្វើការ ២០ម៉ោង ក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានលិខិតអនុញ្ញាតធ្វើការងារទេ ប៉ុន្តែនឹងត្រូវជាប់លើប្រាក់ចំណូល ១៧%។

បើត្រូវបានអនុម័តមែន វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ ដែលអនុញ្ញាតឱ្យជនបរទេសទាំង ៤ ក្រុម ដែលមិនត្រឹមតែអាចទិញខុនដូបានទេ តែថែមទាំងទិញដី និងផ្ទះបានដូចជនជាតិថៃដូច្នោះដែរ។

ជុំវិញរឿងនេះ ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យថៃជាច្រើន បានសំដែងសុទិដ្ឋិនិយមថាការផ្ដាស់ប្ដូរនេះនឹងជួយជំរុញទីផ្សារអចលនទ្រព្យបានមួយកម្រិតធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]