ថ្នាំលាបកូរ៉េ KCC បង្ហាញពីចំណាប់អារម្មណ៍ដល់អ្នកប្រើប្រាស់នៅកម្ពុជាកាន់តែខ្លាំង
ការរីកលូតលាស់នៃវិស័យសំណង់បាននិងកំពុងធ្វើឲ្យផលិតផលនិងសម្ភារសំណង់នានាមានភាពកាន់តែសម្បូរបែប ដែលនេះបានបង្កឲ្យមានភាពស្មុគស្មាញដល់បណ្តាអ្នកប្រើប្រាស់ ក្នុងការជ្រើសរើសផលិតផលណាមួយដែលសក័្កសមបំផុត។
ជាមួយគ្នានេះដែរ បើយើងក្រឡែកទៅមើលផលិតផលថ្នាំលាបនៅកម្ពុជានាពេលបច្ចុប្បន្ន គឺមានច្រើនប្រភេទណាស់ ក៏ប៉ុន្តែ នៅក្នុងនោះផងដែរ ផលិតផលថ្នាំលាបដែលបានផលិតនៅប្រទេសកូរ៉េឈ្មោះថា «ថ្នាំពណ៌ ខេស៊ីស៊ី» បាននិងកំពុងបង្ហាញពីចំណាប់អារម្មណ៍ថ្មី ដល់អ្នកប្រើប្រាស់នៅកម្ពុជាកាន់តែខ្លាំង ដែលនេះ បានស្តែងចេញតាមរយៈភាពចាស់វស្សារនៃវត្តមាន «ថ្នាំពណ៌ ខេស៊ីស៊ី» នៅទីផ្សារកម្ពុជា។
ជាការពិតណាស់ «ថ្នាំពណ៌ ខេស៊ីស៊ី» ដែលបាននាំចូលនិងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិន ដែលជាក្រុមហ៊ុនមួយរបស់សម័្ផន្ធ ISI Group បានទទួលការគាំទ្រកាន់តែខ្លាំង ដែលនេះ បានស្តែងចេញឲ្យដឹងតាមរយៈកម្មវិធីជួបជុំជាមួយអតិថិជនដែលបានប្រើប្រាស់«ថ្នាំពណ៌ ខេស៊ីស៊ី» កាលពីពេលថ្មីៗកន្លងទៅនេះ។
ថ្លែងក្នុងឱកាសជួបជុំជាមួយអតិថិជនខាងលើ អគ្គនាយកក្រុមហ៊ុន ISI Group លោក កាំង ឡេង បានឲ្យដឹងថា ផលិតផល «ថ្នាំពណ៌ ខេស៊ីស៊ី» គឺជាផលិតផលថ្នាំពណ៌ លំដាប់លេខ១ពីប្រទេសកូរ៉េធានាបាននូវគុណភាពដ៏ល្អបំផុត។
វត្តមានប្រមាណជា ១០ ឆ្នាំ ក្នុងទីផ្សារកម្ពុជាបានធ្វើឲ្យផលិតផល «ថ្នាំពណ៌ ខេស៊ីស៊ី» មានការពេញនិយមខ្លាំងចំពោះអ្នកប្រើប្រាស់។
យោងតាមការបញ្ជាក់ឲ្យដឹងពីលោក ថើស ចន្រ្ទា អ្នកគ្រប់គ្រង់ទូទៅក្រុមហ៊ុនស្តារ ខូតធីង សឺលូសិន «ថ្នាំពណ៌ ខេស៊ីស៊ី» កន្លងមក និងបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ជាពិសេសបណ្តាក្រុមហ៊ុន អភិវឌ្ឍន៍បានជ្រើសរើសថ្នាំលាបនេះសម្រាប់គម្រោងធំៗមួយចំនួន ដែលក្នុងនោះ សំណង់អគារ «វិមានសន្តិភាព» ក៏បានប្រើប្រាស់ «ថ្នាំលាប ខេ ស៊ី ស៊ី» ផងដែរ។
ទន្ទឹមនឹងមានការគាំទ្របែបនេះ ក្រុមហ៊ុន ស្តារ ខូតធីង សឺលូសិនក៏បាននិងកំពុងនាំចូល ផលិតផល «ថ្នាំពណ៌ ខេស៊ីស៊ី» ប្រភេទថ្មីឈ្មោះថា Weather force Series and Aurora Series ដែលជាថ្នាំពណ៌មានគុណភាពជាប់បានយូរ មិនតោងធូលី ងាយស្រូលលាងសម្អាត និងថែទាំ មិនប៉ះពាល់សុខភាព និងបរិស្ថាន និងជាពិសេសតម្លៃសមរម្យ។
សម្រាប់ព័ត៌មានលម្អិតអំពីផលិតផល«ថ្នាំពណ៌ ខេស៊ីស៊ី» សូមធ្វើការទំនាក់ទំនងទៅកាន់ ក្រុមហ៊ុនដោយផ្ទាល់តាមរយៈ ៖
អ៊ីម៉ែល៖ sales@scs.com.kh
វេបសាយ៖ www.scs.com.kh
ហ្វេសប៊ុកៈ www.facebook.ocm / Star Coating Solution Co., Ltd.
លេខទូរសព័្ទ៖ 023 99 68 98
- Video Advertisement -