ទំហំលំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសំណង់និងអចលនទ្រព្យក្នុងឆ្នាំ ២០២០ ថយចុះ ១០,៦%

លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបក្នុងឆ្នាំ ២០២០ មានទំហំប្រមាណ ៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ដែលធ្លាក់ចុះ ១%។ ដោយឡែក លំហូរ FDI ក្នុងវិស័យសំណង់ និងអចលនទ្រព្យដែលមានចំណែក ១៧% នៃFDI សរុប បានថយចុះដល់ទៅ ១០,៦% ។

នេះបើយោងតាមរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី ៣១ ឧសភា។

ប្រទេសចិននៅតែជាប្រភពលំហូរ FDI ទី១ សម្រាប់កម្ពុជា។ នៅឆ្នាំ ២០២០ FDI ពីប្រទេសចិនមានដល់ទៅ ៥១% នៃ FDI សរុប បន្ទាប់មកគឺសិង្ហបុរី (៨,២%) កូរ៉េ (៧,៩%) ជប៉ុន (៥,៨%) អង់គ្លេស (៤,៤%) ម៉ាឡេស៊ី (៤,២%) និងថៃ (៣.៣%) ។

លំហូរ FDI ពីប្រទេសចិនភាគច្រើន ផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វារីអគ្គិសនី អចលនទ្រព្យ ហិរញ្ញវត្ថុ និងសណ្ឋាគារ។

របាយការណ៍ដដែលបានបន្ថែមទៀតថា មុនព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានរំពឹងថានឹងងើបឡើងវិញជាបណ្តើរៗ ទន្ទឹមនឹង FDI ។

ទោះយ៉ាងណាក្តី ក្រោយព្រឹត្តិការណ៍សហគមន៍ខែកុម្ភៈ កំណើននេះអាចកើតឡើង ឬមិនកើតឡើង អាស្រ័យលើថាតើរដ្ឋាភិបាលទប់ទល់នឹងជំងឺកូវីដបានល្អកម្រិតណា ហើយតើសកម្មភាពសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់នឹងរីកដុះដាលយ៉ាងដូចម្តេច?

របាយការណ៍ធនាគារជាតិបានឱ្យដឹងទៀតថា ប្រទេសចិនគឺជាក្តីសង្ឃឹមដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ព្រោះចិនជាប្រទេសតែមួយគត់នៅក្នុងប្រទេស G20 ដែលមានកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២០ ជាមួយនឹងការព្យាករណ៍កំណើន ៨% នៅឆ្នាំ ២០២១ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]